Ad Code

ស្ត្រី​ម្នាក់​រត់​រួច ​ឯ​ម្នាក់​ទៀត​ ត្រូវ​នគរបាល​ឃាត់​ខ្លួន ករណី​លូក​ហោប៉ៅ​នៅ​តំបន់​ផ​ប់​ស្ត្រី​ត​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ទី​២



​សៀមរាប ​៖ ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ និង​ម្នាក់​ទៀត​គេចខ្លួន ករណី លូក​ហោប៉ៅ​ភ្ញៀវ​ទេសចរ​ ជាតិ​និង​អន្តរជាតិ​នា​យ​ប់​ថ្ងៃ​ចូលឆ្នាំ​ថ្ងៃ​ទី​២ ​គឺ​ថ្ងៃទី​១៥​ ខែមេសា ​ឆ្នាំ​២០១៩​ នៅ​តំបន់​ផ​ប់​ស្ត្រី​ត ក្នុង​ភូមិ​មណ្ឌល​១​ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។

លោក​វរសេនីយ៍ឯក ហង្ស សូផាត​ភី​រម្យ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ដោយ​ទទួលបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង ចិន្តា​រ៉េត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ខាង​លោក​បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​មានឈ្មោះ ស្រី សំនៀង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ពី​ករណី​អំពើ​លួច (​លូក​ហោប៉ៅ)។

លោក​បន្តថា អង្គហេតុ នៅក្នុង​ថ្ងៃកើតហេតុ​ខាងលើ ជនសង្ស័យ​មានឈ្មោះ ស្រី សំនៀង ភេទ ស្រី អាយុ​៣០​ឆ្នាំ និង​បក្ខពួក​ម្នាក់ទៀត​មាន ឈ្មោះ នួន ស្រី​នី​ត ភេទ​ស្រី អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២៣ សង្កាត់​បឹងកក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​គេចខ្លួន​)​ បាននាំគ្នា​ធ្វើ​សកម្មភាព លូក​កាបូប របស់គេ នៅ​បរិវេណ​ផាប់​ស្ត្រី​ត វេលា​ម៉ោង ២៣​និង​៣០​នាទី ហើយ​ខណៈ​ពេល​ជនសង្ស័យ ឈ្មោះ ស្រី សំនៀង កំពុង​ធ្វើ​សកម្មភាព​លូក​យក​សម្ភារៈ​របស់​គេ​នោះ សមត្ថកិច្ច​បាន​ដើរ ​ល្បាត​ឃើញ​ទាន់ ក៏​ចាប់បាន​ភ្លាមៗ ចំណែក​ជនសង្ស័យ​ឈ្មោះ នួន ស្រី​នី​ត បាន​គេច​ខ្លួនបាត់។

លោក​បន្ត​ថា តាម​ចម្លើយ​សារភាព​ ជនសង្ស័យ​រូប​នេះ បាន​ធ្វើ​សកម្មភាព​លួច​បាន​ទូរស័ព្ទ​១​គ្រឿង​ ម៉ាក Oppo កាលពី​អំឡុង​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ភ្នំពេញ (​ដែលមាន​អត្តសញ្ញាណប័ណ្ណ​ជនរងគ្រោះ​ក្នុង​ទូរស័ព្ទ)​។ ​ទិសដៅ​បន្ត កំពុង​ស្វែងរក​បក្ខពួក​បន្ត។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu