Ad Code

ចាន់ ប៊ុន​ហឿន និង​ធន់ ចាន់​តាក់ ចាញ់​ថៃ ​ក្នុង​ទឹក​ទី​៣​ដូចគ្នា



ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ ឈោ​គ ឆ័យ ផាក​ទុង​ចៃ​(Chhor kchai Phak thungchai) នៅក្នុង​ទឹក​ទី​៣ ក្នុង​ការជួប​ប្រកួត​គ្នា នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ កាលពី​យប់​ថ្ងៃទី​០៥​ ខែ​មេសា ឆ្នាំ​២០១៩។​

​នៅក្នុង​ការប្រកួត​ទឹក​ទី​២ ចាន់ ប៊ុន​ហឿន ដែលជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​នោះ បាន​ប្រើ​កែង​វាយ​ឈោ​គ ឆ័យ ក្រោយ​អស់​លទ្ធភាព​ក្នុងការ​ទាត់​កាត់ និង​កណ្តាប់ដៃ ប៉ុន្តែ​នៅតែ​មិនអាច​យក​ប្រៀប​ឈ្នះ​លើ ​ឈោ​គ ឆ័យ​ បាន​ដដែល។​

ក្នុង​ដើម​ទឹក​ទី​៣ ចាន់ ប៊ុន​ហឿន គេ​សម្រុកចូល​វាយ​ឈោ​គ ឆ័យ មួយ​ប្រាវ​ទៀត តែ​ជាការ​អត់​ប្រយោជន៍ ព្រោះ​ឈោ​គ ឆ័យ គេ​នៅតែ​ដើរចូល​ចាប់​ប៊ុន​ហឿន ហើយ​អុក​ជង្គង់​ត្រូវ​ចង្កា​មួយ​ជង្គង់ ធ្វើ​ឲ្យ​ប៊ុន​ហឿន​ ស្រុត​ដួល​លើ​រេញ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​។

​នៅពេល​បន្ត​ការប្រកួត​ទៀត មិនបាន​មួយ​ដង្ហើម​ផង ប៊ុន​ហឿន​ ក៏ត្រូវ​ឈោ​គ ឆ័យ​ ចាប់​អុក​ជង្គង់​ចូល​ចុងដង្ហើម បណ្តាល​ឲ្យ​ដួល​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ម្តងទៀត។​ បន្ទាប់ពី​បន្ត​ការប្រកួត ប៊ុន​ហឿន​ត្រូវ​ឈោ​គ ឆ័យ ​ដាល់​មួយ​ដៃ​ចំ​មុខ​ដួល​ដាច់​ផ្ងា ហើយ​អាជ្ញាកណ្ដាល​ក៏បាន​បញ្ឈប់ ​ប៊ុន​ហឿន​លែង​ឲ្យ​ប្រកួត​តែម្តង ដោយសារតែ​មើលឃើញ ​ប៊ុន​ហឿន​ មិនអាច​តស៊ូ​ជាមួយ ​ឈោ​គ ឆ័យ​ បាន​នោះ​ឡើយ។​

គួររម្លឹកថា ឈោ​គ ឆ័យ គេ​ធ្លាប់​វាយ​ឈ្នះ​និង​ចាញ់​ជាមួយ​ឃីម ឌី​ម៉ា ជើង​ខ្លាំង​របស់​កម្ពុជា​យើង​ដោយ​ពិន្ទុ​កន្លងមក​, ឈ្នះ​ឡៅ​ចន្ទ្រា ដោយ​ពិន្ទុ​, វាយ​ស្មើ​ជាមួយ​ឡុង​សុ​ភី , ឈ្នះ​ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្ត​កីឡា ,​ឈ្នះ​ផង់ សុភាព​ដោយ​ពិន្ទុ​ និង​ធ្លាប់​ឈ្នះ​ផល សោ​ភ័​ណ្ឌ ពីរលើក​ថែមទៀត តែ​ក្រោយមក​គេ​បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ខ្មែរ​យើង​វិញ គឺ​ចាញ់ មឿ​ន សុខ​ហ៊ុ​ច ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ហើយ​ចុង​ក្រោយនេះ ឈោ​គ ឆ័យ បានឈ្នះ​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់ ក្លិប​និរោធ​មានជ័យ ក្នុង​ទឹក​ទី​១ ដោយ​ការ​ស៊ី​ឡាក​លើ​សុខ​រ៉ា ដែល​គេ​បំពាន​វាយ​ថែម​មកលើ​ខ្លួន​នោះ។​

ចំពោះ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ គេ​ក៏​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ ជេន​វត្ថិ គៀត​ខាំ​ថន (Jenwath Keathkhamtorn) ក្នុង​ទឹក​ទី​៣​ដែរ ក្នុង​ការ​ជួប​ប្រកួត​គ្នា​ទម្ងន់​៦៣,៥០០ គ​.​ក្រ។​

ចាន់​តាក់ ដែល​គេ​ចាត់ទុកថា ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់​នោះ ពេល​មកជួប​ជាមួយ ​ជេន​វត្ថិ គេ​វាយ​ហាក់ដូចជា​គាំងៗ អត់​ចេញរួច​ទាល់តែសោះ។ ទីបំផុត ក្នុង​ទឹក​ទី​៣ ​ត្រូវ​អ្នក​ប្រដាល់​ថៃ​ជេន​វត្ថិ វាយ​ឲ្យ​បោះបង់​ការប្រកួត​តែម្តង។

សូម​បញ្ជាក់​ថា ជេន​វត្ថិ គៀត​ខាំ​ថន ជា​ជើង​ខ្លាំង​ដែល​មាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។ ដូច្នេះ​ ធន់ ចាន់​តាក់ គេ​ជួប​ការ​លំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង​ជាង​ខ្លួន ។ ជេន​វត្ថិ គៀត​ខាំ​ថន គេ​ធ្លាប់​វាយ​ឈ្នះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខ្មែរ​យើង គឺ​មុត ខ្លឹម​ខ្មៅ ហើយ​បន្ទាប់​មក គេ​វាយ​ឈ្នះ ​ផល សោ​ភ័​ណ្ឌ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១១​ ខែ​មករា​ ឆ្នាំ​២០១៩​កន្លងទៅ។​

ចំណែក លី រិទ្ធី អ្នក​ប្រដាល់​មកពី​ក្លិប​មី​ស្ទឺ​លី​គុន​ខ្មែរ​ខេត្ត​សៀមរាប ដែល​ត្រូវគេ​សរសើរ​ថា ខ្លាំង​នោះ ត្រូវ​លួ​ន សុខ​ខេង អ្នក​ប្រដាល់​ជើងចាស់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ផ្ដួល​យកឈ្នះ​ក្នុង​ទឹក​ទី​៤។​

លី រិទ្ធី នេះ ត្រូវគេ​សរសើរ​ថា ជា​កីឡាករ​កម្លាំង​ពេញ ដៃ​ធ្ងន់ កាយសម្បទា អំណោយផល​ល្អ លី រិទ្ធី មកពី​ក្លឹប Mr. Ly Kun Khmer ខេត្ត​សៀមរាប នឹង​បង្ហាញ​វត្តមាន​ជាថ្មី ដោយ​ប៉ះ​រៀមច្បង លួ​ន សុខ​ខេង ប្រភេទ​ទម្ងន់ 71kg ចាំ​មើល​ថា គេ​បន្ត​ធ្វើ​បាន​ល្អ ទៀត​ឬ​យ៉ាងណា​? ខណៈ​ដែល​ប្រកួត ៣ ចុង​ក្រោយ របស់គេ​លើ​សង្វៀន​បាយ័ន ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ក្នុង​ទឹក​២​ទាំងអស់​។ ប៉ុន្តែ​ផ្ទុយទៅវិញ ត្រូវ​លួន សុខ​ខេង ផ្ដួល​ឲ្យ​​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៤​ទៅវិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu