Ad Code

ពិធី​បិទ​ការ​ប្រកួត​កីឡា​អុកចត្រង្គ និង​កីឡា​ទាញព្រ័ត្រ ក្នុង​ឱកាស​អបអរសាទរ​​បុណ្យ​កំពត​សង្ក្រាន្ត



កំពត​ ៖​ កាលពី​រសៀល ថ្ងៃ​ចន្ទ ១១​កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត និង​លោកស្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​អុកចត្រង្គ និង​កីឡា​ទាញព្រ័ត្រ ក្នុងឱកាស​អបអរសាទរ​រ​បុណ្យ​កំពត​​សង្ក្រាន្ត​ឆ្នាំ​ថ្មី។

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាល​ខេត្ត និង​យុវជន យុវនារី សរុប​ប្រមាណ ៥០០​នាក់។

ក្នុង​ពិធី​នេះ​ដែរ លោក អភិបាល​ខេត្តកំពត បាន​ថ្លែង​ការ​កោតសរសើរ​ថ្លែង​ដោយ​ស្មោះ​ចំពោះ កីឡាករ កីឡាការិនី​ទាំងអស់​ ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ​ ដោយ​រួមគ្នា​គោរព​គោលការណ៍​និង​បទបញ្ជា​បច្ចេកទេស​នៃ​ការប្រកួត​កីឡា​បាន​ល្អ​ត្រឹមត្រូវ ​និង​មាន​ស្មារតី​ស្រឡាញ់​កីឡា​ពិតប្រាកដ ដោយ​ទទួលស្គាល់​លទ្ធផល​បច្ចេកទេស​ស្របតាម​សមត្ថភាព​របស់​ខ្លួន។ ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​គណៈកម្មការ​បច្ចេកទេស​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំងពី​ថ្ងៃ​ដំបូង​រហូត​ថ្ងៃ​បញ្ចប់​ ដោយ​យក​អស់កម្លាំង​កាយ​ចិត្ត​មិន​គិត​ពី​ការនឿយហត់ ស្តែង​ចេញ​នូវ​ការទទួលខុសត្រូវ​ខ្ពស់​ប្រកបដោយ​ស្មារតី​យុត្តិធម៌​អនុវត្ត​បាន​ល្អ​ប្រសើរ​តាម​និយាម​បច្ចេកទេស​របស់​គណៈកម្មការ​រៀបចំ​ការប្រកួត និង​ជំរុញ​ឲ្យ​ការប្រកួត​ទាំងមូល​មានដំណើរ​ការ​ល្អប្រសើរ ទទួល​បាន​ជោគជ័យ តាម​ការ​គ្រោងទុក៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu