ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សប្រុស ស្រី ចំនួន១៧នាក់ បានស្លាប់ និង៤៧នាក់រងរបួសធ្ងន់ ស្រាល នៅទូទាំងប្រទេសនៅក្នុងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃ ទី១៤ខែមេសា ឆ្នាំ ២០១៩ ដោយសារគ្រោះថ្នាក់ចរាចរ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍គឺ បណ្តាលមក ពីបើកបរលើសល្បឿនកំណត់១៦លើក ( ស្លាប់ ១០ នាក់ )។ មិនគោរពសិទ្ធ ៣លើក ( ស្លាប់ ១ នាក់ ) ។ បើកវ៉ាប្រជែង ៤លើក ( ស្លាប់ ៣ នាក់ )
បត់គ្រោះថ្នាក់ ៤លើក ( ស្លាប់ ១ នាក់ ) ។ បើកបរមិនប្រកាន់ស្តាំ ង៤លើក ( ស្លាប់ ២ នាក់ ) ។
គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅលើដងផ្លូវរួមមាន ៖ ផ្លូវជាតិ១៨លើក , ផ្លូវក្នុងទីរួមខេត្ត១២លើក ផ្លូវលំ ១លើក។ ដោយឡែកយានយន្តដែលបង្កហេតុរួមមានម៉ូតូ ១៦លើក , រថយន្តតូច១២លើក , រថយន្តធំ ១លើក និង យានផ្សេងៗ ២ លើក។
ចំពោះវិធានការត្រួតពិនិត្យការ អនុវត្តន៍ច្បាប់ចរាចរណ៍ ផ្លូវគោក នាថ្ងៃ ទី១៤ខែមេសា ឆ្នាំ ២០១៩រួមមាន ៖ មធ្យោបាយ ចូលគោលដៅ ១,៣៨០ គ្រឿង ( ម៉ូតូ ៦៥%)។ មធ្យោបាយ ល្មើស ១៨០ គ្រឿង ( ម៉ូតូ ៦៨%)។ ការអប់រំ ៥០គ្រឿង ( ម៉ូតូ ២៨%)។ វិធានការផាកពិន័យ លើមធ្យោបាយល្មើស១៣០គ្រឿង ជាទោចក្រយានយន្ត៕
Source: Kampuchea Thmey Daily
0 Comments