Ad Code

ជន​សង្ស័យ​ម្នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ ពី​បទ​ឆបោក​ម៉ូតូ​របស់​ម្ដាយធម៌



ឧ​ត្ត​រ​មានជ័យ ​៖ ​សមត្ថកិច្ច​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ នៅ​ចំណុច​សួនច្បារ​​ ​ខាងមុខ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ពី​បទ​រំលោភ ​លើ​ទំនុក​ចិត្ត កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩។

លោក​ឧត្ដមសេនីយ៍​ត្រី ឡឹ​ក សុខា ស្នងការ​រង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ ឈ្មោះ កែម វណ្ណ​សង់ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក​ក្រុង​-​ខេត្ត​​សៀមរាប​ បាន​មក​ស្នាក់នៅ​ហាង​ខារ៉ាអូខេ​រស្មី ហង្ស​មាស ស្រុក​អន្លង់វែង រយៈពេល​០៤​ថ្ងៃ និង​បាន​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ ​ឈ្មោះ ពេជ្រ បូរី ភេទ​ស្រី ហើយ​បាន​គេ​ខ្លួន​យក​ម៉ូតូ​ទៅ​តែ​ម្តង។

លោក​ស្នងការ​រង​នគរបាល​ខេត្ត​បាន​បន្ត​ថា នៅពេលដែល​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យើង​បាន​ដកហូត​វត្ថុតាង​ម៉ូតូ ម៉ាក zomer X 01​គ្រឿង​ ពណ៌​ក្រហម ​ពាក់​ស្លាក​លេខ V1.1107​។​

តាម​ការ​សួរចម្លើយ​បឋម​ថា​ វា​បាន​ខ្ចី​ម៉ូតូ​ម្ដាយធម៌​មក​រក​ស្រី​ទៅ​បម្រើការ​នៅ​ខារ៉ាអូខេ ឲ្យ​ម្ដាយធម៌ ​និង​ទើប​មក​រស់នៅ​ជាមួយ​ម្ដាយធម៌​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ​។​

លោកស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ខាងលើ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ភ្លាមៗ​ពី​លោក​វរសេនីយ៍ ​រៀម សរ ថា ​បាន​ប្រទះឃើញ​ភិនភាគ​ម៉ូតូ​ និង​ជនសង្ស័យ​ខាងលើ​នៅ​ក្បែរ​មាត់​បឹង​ស្នោ នៅពេលនោះ សមត្ថកិច្ច ក៏បាន​អរគុណ ​លោក រៀម សរ និង ប្រធាន​ក្រុម​វេន​ប្រចាំ​បញ្ជា​ទី​២ ដែល​បាន​ផ្តល់​កម្លាំង​សហការ​ផ្ទាល់​ជាមួយ​កម្លាំង​សមត្ថកិច្ច​ដូចគ្នា​។​

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ​សមត្ថកិច្ច កំពុង​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu