Ad Code

ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​៣​ថ្ងៃ​ នៅ​ខេត្ត​បន្ទាយមានជ័យ​​​​​ គ្មាន​អំពើ​ហិង្សា​ សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ក្មេង​លេង​ប៉ាត​ម្សៅ​បាញ់​ទឹក​ដោយ​ភាព​បរិសុទ្ធ



បន្ទាយមានជ័យ​ ៖​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​៣​ថ្ងៃ​ នៅ​ខេត្ត​បន្ទាយមានជ័យ​​​ ជោគជ័យ​យ៉ាង​ខ្លាំង​ដោយ​គ្មាន​អំពើ​ហិង្សា សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ ក្មេង​លេង​ប៉ាត​ម្សៅ​បាញ់​ទឹក ទៅវិញទៅមក​ដោយ​ភាព​ស្មោះត្រង់​ និង​បរិសុទ្ធ។

លោក​វរសេនីយ៍ត្រី យ៉ាន់​សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ និង​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្ដមសេនីយ៍ទោ អាត់​ខែម​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​កម្លាំង​អាវុធហត្ថ និង​នគរបាល​ទាំងអស់​ ដែល​ចំណុះ​ឲ្យ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​ស្នងការ​ខេត្ត​ត្រូវ​ពង្រឹង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃ​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រពៃណី​ជាតិ​ឲ្យ​បាន​ម៉ឺងម៉ាត់​។​ ត្រូវ​ចាត់តាំង​កម្លាំង​ចេញ​ល្បាត និង​ការពារ​តាម​គោលដៅ​សំខាន់ៗ និង​ទីប្រជុំជន ចាត់តាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​រុករក​មុខសញ្ញា​ជនល្មើស ត្រូវអនុវត្ត បង្ការ បង្ក្រាប​បទល្មើស​ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​អាវុធ​ជាតិ​ផ្ទុះ បង្ក្រាប​ការប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ក៏ដូចជា​តាម​មូលដ្ឋាន​ក្រុង ស្រុក និង​ការពារ​សន្តិសុខ​ផងដែរ​ ​និង​ត្រូវ​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ស្ថាប័ន​មាន​សមត្ថកិច្ច​ជំនាញ និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​កិច្ចប្រតិបត្តិការ​ល្អ​ប្រសើរ។ តាម​បណ្ដា​អង្គភាព​នីមួយៗ ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​ស្នងការ​ខេត្ត ត្រូវ​ពង្រឹង​ការងារ​ឲ្យ​បាន​ម៉ឺងម៉ាត់​។​

លោក​វរសេនីយ៍ត្រី យ៉ាន់​សុវណ្ណ​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ បុណ្យចូលឆ្នាំ​ខ្មែរ​៣​ថ្ងៃនេះ​ជា​មហា​ប្រសើរ ក្នុង​ក្រុមគ្រួសារ​ខ្មែរ និង​សង្គមជាតិ​ទាំងមូល ក្នុង​ការទ​ទួល​ទេវតា​ឆ្នាំ​ថ្មី​ ឆ្លៀត​ក្នុង​ឱ​កាស នក្ខត្តឫក្ស​នេះ​ផងដែរ លោក​អភិបាលខេត្ត សួន បវរ ក៏​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ពិសេស​ក្រុម​យុវជន យុវនារី​ក្នុង​ឱ​កាស​បុណ្យចូលឆ្នាំថ្មី​នេះ កុំ​ប្រើប្រាស់​គ្រឿងញៀន ទាំង​ការផលិត​ចរាចរណ៍ រក្សាទុក​ជួញដូរ ចែកចាយ ព្រោះ​វា​ជា​អំពើ​​ខុសច្បាប់ ​កុំ​លេងល្បែង​ស៊ីសង គោរព​ច្បាប់​ចរាចរណ៍ កុំ​លេង គប់​ទឹក តាម​ដងផ្លូវ​សាធារណៈ និង​ចូរ​ប្រុងប្រយ័ត្ន ភ្លើងអគ្គិសនី ធូប ទៀន ភ្លើងចង្ក្រាន ការពារ​ទុស្សេ​​​ ខ្សែភ្លើង ដែល​បង្ក​ឲ្យ​ឆេះ​រាលដាល បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាដើម​។ ​ធ្វើ​ឲ្យ​ទីតាំង​រៀបចំ​សង្ក្រាន្ត​ធំៗ​៣​កន្លែង​១​នៅ​សួន​មានជ័យ ក្រុង​សិរីសោភ័ណ​២​នៅ​ភូមិ​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​និង​ទី​៣​នៅ​ប្រាសាទបន្ទាយឆ្មារ​ស្រុក​ថ្មពួក​ ៣​ថ្ងៃនេះ​ជោគជ័យ​យ៉ាងខ្លាំង​គ្មាន​អំពើ​ហិង្សា សន្តិសុខ​និង​សណ្តាប់ធ្នាប់​ល្អ ក្មេង​លេង​ប៉ាត​ម្សៅ​បាញ់​ទឹក​ទៅវិញទៅមក​ដោយ​ចិត្ត​ស្មោះត្រង់​និង​ភាព​បរិសុទ្ធ​ទាំង​អស់គ្នា​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu