Ad Code

ប្រទេស​ស្រីលង្កា​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ការវាយប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​ក្លែងបន្លំ



ក្រុមមន្ត្រី​សន្តិសុខ​ស្រីលង្កា​បាន​ព្រមាន​ថា ពួក​សកម្មប្រយុទ្ធ​នៅ​ពីក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ក្នុង​ពិធីបុណ្យ Easter ថ្ងៃអាទិត្យ​គ្រោង​នឹងធ្វើ​ការវាយប្រហារ​បន្ថែ​ម​ទៀត​ដោយ​ប្រើ​ឡាន​ដឹកទំនិញ​មួយគ្រឿង​ហើយ​អ្នក​បំផ្ទុះ​គ្រាប់បែក​បាន​ក្លែងខ្លួន​ក្នុង​ឯកសណ្ឋាន​យោធា​។​

ប្រមុខ​អង្គភាព​សន្ដិសុខ​ក្រសួង (MSD) ដែលជា​អង្គភាព​ប៉ូលិស​បាន​និយាយ​នៅក្នុង​លិខិត​មួយច្បាប់​ទៅកាន់​សមាជិកសភា​និង​ផ្នែក​សន្តិសុខ​ផ្សេងទៀត​ដែល​ត្រូវបាន​មើលឃើញ​ដោយ​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​ចន្ទ​ថា “​អាចមាន​រលក​នៃ​ការវាយប្រហារ​ផ្សេងទៀត​”​។​

លិខិត​នោះបាន​និយាយថា “​ព័ត៌មាន​ពាក់ព័ន្ធ​បន្ថែមទៀត​បានកត់សម្គាល់​ថា មនុស្ស​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​និង​ប្រើ​ឡាន​ដឹកទំនិញ​អាច​ចូលរួម​នៅក្នុង​ការវាយប្រហារ​”​។​

លិខិត​នេះ​បាន​និយាយថា ពួក​សកម្មប្រយុទ្ធ​កំពុង​កំណត់​ទីតាំង​ចំនួន​៥​កន្លែង​សម្រាប់​ការវាយប្រហារ​នៅ​ថ្ងៃអាទិត្យ​ឬ​ថ្ងៃ​ចន្ទ​។​

មិនមាន​ការវាយប្រហា​រ​កាលពី​ថ្ងៃអាទិត្យ​ទេ​ហើយ​សន្តិសុខ​នៅ​ទូទាំងប្រទេស​ស្រីលង្កា​ត្រូវបាន​រឹតបន្តឹង​ខណៈ​ជនសង្ស័យ​ឥស្លាម​និយម​ជាច្រើន​នាក់​ត្រូវបាន​ចាប់ខ្លួន​ចាប់តាំងពី​ការវាយប្រហារ​កាលពី​ថ្ងៃ​ទី​២១​ខែមេសា​លើ​សណ្ឋាគារ​និង​ព្រះវិហារ​ដែល​បានសម្លាប់​មនុស្ស​ជាង​២៥០​នាក់​ដោយ​ក្នុងនោះ​រួមមាន​ទាំង​ជនបរទេស​ចំនួន​៤០​នាក់​ផងដែរ​។​

អាជ្ញាធរ​សង្ស័យថា សមាជិក​នៃ​ក្រុម​តូចៗ​ចំនួន​ពីរ​គឺ National Thawheedh Jamaath (NTJ) និង Jammiyathul Millathu Ibrahim គឺជា​អ្នកអនុវត្ត​ការវាយប្រហារ​នេះ​បើទោះបីជា​ក្រុម​រដ្ឋ​ឥស្លាម​អះអាង​ទទួលខុសត្រូវ​ក៏ដោយ​។​

រដ្ឋាភិបាល​ស្រីលង្កា​បាន​ដក​បម្រាម​គោចរ​នៅ​យប់​ថ្ងៃអាទិត្យ​ជា​លើកដំបូង​ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​មក​ប៉ុន្តែ​នៅក្នុង​ទីក្រុង Colombo ប៉ូលិស​បានធ្វើ​ការឆែកឆេ​រ​រាងកាយ​។​

រដ្ឋមន្ត្រី​ពីររូប​និង​សមាជិកសភា​គណបក្សប្រឆាំង​ពីររូប​បានបញ្ជាក់​ប្រាប់​រ៉​យ​ទ័​រថា ពួកគេ​បានដឹង​អំពី​ការព្រមាន​សន្តិសុខ​ចុងក្រោយ​បំផុត​នេះ​៕ REUTERS


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu