Ad Code

ជនជាតិ​ដើម​ភាគតិច​ព្រៅ​ បង្ហាញ​ពី​ប្រពៃណី​ជនជាតិ​ នៅ​មុន​ពេល​ចូលឆ្នាំ



ស្ទឹងត្រែង ​៖​ បងប្អូន ជនជាតិ​ព្រៅ នៅ​ភូមិ​កា​រតូត ឃុំ​កំ​ភុ​ន​ ស្រុក​សេសា​ន​ ខេត្ត​ស្ទឹងត្រែង បាន​ដឹកនាំ​កូនចៅ​ធ្វើ​ពិធី​សែនព្រេន​ និង​សម្តែង​សិល្បៈ​វាយគង​ ដើម្បី​អភិរក្ស​ប្រពៃណី​នេះ​ ទុក​កុំ​ឲ្យ​បាត់បង់​ព្រោះ​វា​បាន​បង្ហាញ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ប្រតិបត្តិ​បន្ត​។​

លោក ​វណ្ណ​ វែង​ អ្នកដឹកនាំ​ពិធី​សែនព្រេន​នេះ​បាន​បញ្ជាក់​ថា ទំនៀម​ទម្លាប់​របស់​បងប្អូន​ជនជាតិ​នៅ​ក្នុង​សម័យ​ប៉ុល​ពល ​ត្រូវបាន​បាត់បង់​ទាំង​ផ្នែក​សិល្បៈ​-​សម្ភារៈ​ប្រើប្រាស់ -​សម្លៀក​បំពាក់​-​និង​ភាសា​និយាយ​ជាដើម។

លោក​ថា​ បច្ចុប្បន្ន​ប្រទេស​មានការ​អភិវឌ្ឍ​ ចាស់ទុំ​ចេះតែ​ដឹកនាំ​កូនចៅ​រៀបចំ​ពិធី​សែនព្រេន ដែល​ធ្លាប់​ធ្វើជា​រៀងរាល់ឆ្នាំ ដើម្បី​សុំ​សេចក្តី​សុខ​ចម្រើន​ នៅ​ពេល​ជិត​ដល់​រដូវ​ធ្វើ​ការងារ​បង្កបង្កើនផល​ផង​និង​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ផង, ​វា​មានការ​រីកចម្រើន​ទៅមុខ​ ហើយ​​និង​ដល់​ក្រោយ​មក វា​ភ្លេច​អត្តសញ្ញាណ​របស់​ខ្លួន​ កុំ​ឲ្យ​ភ្លេច​អញ្ចឹង​ហើយ​ បាន​ខំ​ថែរក្សា​ប្រពៃណី​ទំនៀម​ទម្លាប់។

លោក​ ទាង​ ប៊ុន​ណាត ​តំណាង​ឲ្យ​បងប្អូន​ជនជាតិ​នៅ​ភូមិ​ការ​តូ​ត​នេះ​បានលើកឡើង​ស្រដៀង​គ្នា​ដែរ​ថា ទម្លាប់​បងប្អូន​ជនជាតិ​បាន​ធ្វើ​ឡើង​នេះ​មានបំណង​ឲ្យ​គ្រួសារ​អ្នកភូមិ​ចេះ​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ផង និង​នាំគ្នា​គោរព​ប្រពៃណី​ដែលមាន​តាំងពីដើម​តរៀងមក​ផង​។​ ទី​១​-ជំនឿ​ប្រពៃណី​ខាង​បុរាណ​ជំនឿ​ព្រហ្មញ្ញ​សាសនា។ ​ទី​២-​ទៀត​ ទៅលើ​ព្រះពុទ្ធសាសនា​អញ្ចឹង​ទៅ​នៅ​ភូមិ​កា​រតូត​នេះ​ពី​ដូនតា​គេ​ជំនឿ​ប្រពៃណី​បុរាណ​សែនព្រេន​តាម​ព្រៃ​អារក្ស​អ្នកតា​ ខាង​ព្រហ្មញ្ញ​សាសនា ​ឥឡូវ​គេ​ជំនឿ​ទៅលើ​ផ្នែក​សាសនា​។​

លោក ​យូ​រង​ន ចាស់ទុំ​ជនជាតិ​ព្រៅ​ក្នុង​ភូមិ​នេះ​បាន​បញ្ជាក់​ថា​ ទាំងនេះ​ ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​កត្តា​សាមគ្គីភាព​គ្នា​ផងដែរ ព្រោះ​ជិត​ដល់ពេល​ចុះ​ស្រែចម្ការ​បងប្អូន​ជនជាតិ​មានឱកាស​បាន​ជួបជុំគ្នា​ផ្តល់​ដំបូន្មាន​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​កែប្រែ​ជីវភាព​រស់នៅ​ឲ្យ​បាន​ប្រសើរ​ឡើង​ ព្រោះ​នៅពេល​មាន​ជំងឺ​ឈឺ​ថ្កាត់ ស្ត្រី​មាន​ផ្ទៃពោះ​យើង​បាន​នាំគ្នា​ទៅ​រក​សេវា​ពេទ្យ​ហើយ។

​លោក ​ឈឹម ​សារឿន​ មន្ត្រី​ធម្មការ​ និង​សាសនា​ស្រុក​សេ​សាន​បាន​បញ្ជាក់​ថា ការ​យល់ដឹងរ​បស់បង​ប្អូន​ជនជាតិ​នេះ ​ពិតជា​បាន​រួម​ចំណែក​លើក​កម្ពស់​សុវត្ថិភាព​រស់នៅ​ក្នុង​គ្រួសារ ហើយ​ការ​សែន​ព្រេន​របស់​ពួកគាត់​ ក៏​អាច​ផ្ទេរ​ចំណេះដឹង​នេះ​ឲ្យ​ទៅ​កូនចៅ​ជំនាន់​ក្រោយៗ​ចេះ​ថែរក្សា​នូវ​ប្រពៃណី​កុំ​ឲ្យ​បាត់បង់​តាម​បែប​ព្រះពុទ្ធសាសនា​ផង​ និង​ព្រហ្មញ្ញ​​សាសនា​ផង​។

​សូមបញ្ជាក់ថា​ ជនជាតិ​ព្រៅ​ នៅ​ភូមិ​ការ​តូ​ត​ មាន​ជិត​១០០​គ្រួសារ ដែល​ពួកគាត់ រស់នៅ​ប្រកប​របរ ធ្វើ​ស្រែ​ចម្ការ ប្រមូលផ្ដុំ​គ្នា​នៅ​ភូមិ​នេះ​តាំងពី​ទសវត្ស​៦០ ​មកហើយ​ នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​វាយគង​មក​សម្ដែង​ក្នុង​កម្មវិធី​ចង្ក្រាន​ឆ្នាំ​ថ្មី​ផង​ដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu