Ad Code

សម្ដេច​ប្រធានរដ្ឋសភា​ទទួល​ជួប​សវនាការ​ជាមួយ​ លោកជំទាវ អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​



​ភ្នំពេញ ​៖ ព្រឹក​នេះ វេលា​ម៉ោង​១១​និង​០០​នាទី សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ ប្រធាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​ទទួល​ជួប​សវនាការ​ជាមួយ ​លោកជំទាវ អោ​ង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា នៅ​វិមាន​រដ្ឋសភា ក្នុង​ឱកាស​ដែល​លោកជំទាវ​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​។​

សូមបញ្ជាក់ថា លោក អោ​ង សាន​ស៊ូ​ជី បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៩ ដែល​នេះ ​គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់​លោកស្រី នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោយពេល​គណបក្ស​របស់​លោក​ឈ្នះ​ការបោះឆ្នោត ​កាលពី​ឆ្នាំ​២០១៥ ហើយ​លោកស្រី​បាន​ចាប់​ផ្តើម​ចូលកាន់​ការងារ​បម្រើ​រ​ដ្ឋ​ការ​មី​យ៉ាន់​ម៉ា​ ជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៦៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu