រតនគិរី ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជិះម៉ូតូគ្រវីដាវសាម៉ូរ៉ៃពេញផ្លូវសាធារណ: ថែមទាំងបានប្រើប្រាស់អាវុធដោយខុសច្បាប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ស្ថិតនៅក្នុងក្រុងបានលុង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យ២នាក់ ទី១-ឈ្មោះ ចាន់ ឌីរៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀនក្នុងខ្លួនវិជ្ជមាន(+)។ ទី២- ឈ្មោះ ចៀល ឡើត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិទំពួន មុខរបរមិនពិតប្រាកដ មានផ្ទុកសារធាតុញៀនក្នុងខ្លួនវិជ្ជមានក្នុងខ្លួន(+)។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments