Ad Code

ម្តងម្នាក់​ទេ គង់តែ​ដល់​វេន​យើង​ទេ! គ្រាន់តែ​រង្វាន់​ទឹកប្រាក់៤​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា បើក​ទៅអោយ​អតិថិជន​កាលពី​សប្តាហ៍​មុន​ចំនួន​សរុប​រហូត​ទៅ ១២៣ នាក់​ឯណោះ ពី​ខេត្ត ក្រុង​ផ្សេងៗ​គ្នា



ភ្នំពេញ​៖ ក្រោយពី​សរុប​តួលេខ​អ្នកបើក​រង្វាន់​ទឹកប្រាក់ ៤​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា ពេញ​មួយអាទិត្យ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅនេះ មាន​អ្នកឈ្នះ​រង្វាន់​នេះ​រហូត ១២៣​នាក់ ឯណោះ​។

អ្នកឈ្នះ​រង្វាន់​ទាំង ១២៣​នាក់ នោះ​គឺ​សុទ្ធតែ​ជា​អតិថិជន​មកពី​ខេត្ត​ក្រុង​ផ្សេងៗ​គ្នា ដោយ​ក្នុង​នោះ​មាន​អ្នក​ពី រាជធានី​ភ្នំពេញ ៧៣​នាក់ ខ​.​កំពង់ចាម​២៥​នាក់ ខ​.​កណ្តាល ១៤​នាក់ ខ​.​កំពង់ធំ ១១​នាក់ ខ​.​កំពង់ស្ពឺ ៣​នាក់ ខ​.​តាកែវ ១២​នាក់ ខ​.​ឧ​ត្ត​មានជ័យ ៥​នាក់ ខ​.​បាត់ដំបង ៥​នាក់ ខ​.​កំពង់ឆ្នាំង ១​នាក់ ខ​.​ស្វាយរៀង ៩​នាក់ ខ​.​ត្បូងឃ្មុំ ៦​នាក់ ខ​.​ព្រៃវែង ១៦​នាក់ ខ​.​សៀមរាប ៤​នាក់ ខ​.​ព្រះ​វិ​ហា​រ ១​នាក់ ខ​.​ក្រចេះ ២​នាក់ និង ខ​.​កំពត ៨​នាក់​។

លោក ម៉ៃ​ឃើ​ល សុវណ្ណ ទទួលបន្ទុក​ផ្នែក​បើក​រង្វាន់​នេះ បាន​ផ្តាំ​ដល់​អតិថិជន​ដែល​មិនទាន់ មានសំណាង​ឈ្នះ​រង្វាន់​ធំ​ណាមួយ​ពី​ស្រា​បៀរ​កម្ពុជា ថា “​ម្តង​គេ ម្តង​យើង​ទេ​! អ្នក​ដែល​មិន ទាន់​មានសំណាង​ឈ្នះ​រង្វាន់​ធំ​ណាមួយ​ពី​ស្រា​បៀរ​កម្ពុជា សូមកុំ​ទាន់​អាល​អស់សង្ឃឹម ព្រោះ​គ្រាន់តែ​១​សប្តាហ៍​មាន​អ្នកឈ្នះ​រហូត​ទៅដល់ ១២៣​នាក់​ទៅហើយ ដូច្នេះ​ភាគរយ ច្រើនណាស់ ដែល​អ្នក​អាច​នឹង​ឈ្នះ​រង្វាន់​ធំ​បន្ទាប់ ហើយ​អាច​នឹង​រង្វាន់​ធំ​ជាង ៤​លាន​រៀល ផង​ក៏​ថា​បាន ព្រោះ​ទាំង​រង្វាន់ ៤​លាន​រៀល និង ៤០​លាន​រៀល នៅមាន​ច្រើន​ទៀត​ក្នុង ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា ដែល​យើង​បាន​បញ្ចេញ​ទៅក្នុង​ទីផ្សារ​កម្ពុជា ទាំង ២៥​ខេត្ត ក្រុង​”​។ លោក​បន្តទៀតថា​ជា​រៀងរាល់​សប្តាហ៍ ចំនួន​ជា​មធ្យម​អ្នក​មក​បើក​រង្វាន់​ប្រាក់ ៤​លាន​រៀល ពី​ស្រា​បៀរ​កម្ពុជា​គឺ​មាន​ចន្លោះ​ពី ១៣០​នាក់ ទៅ ១៤៥​នាក់​ឯណោះ​។

​សូមបញ្ជាក់​ផងដែរ​ថា ចំនួន​រង្វាន់​ធំ​ដែល​ស្រា​បៀរ​កម្ពុជា​ផ្តល់ជូន​ដល់​អតិថិជន​ខ្លួន សម្រាប់ ឆ្នាំ​២០១៩​នេះ ជា​សរុប​មាន​រង្វាន់​ទឹកប្រាក់ ៤០​លាន​រៀល ចំនួន ១០០​រង្វាន់ ៤​លាន​រៀល ចំនួន ២០០០​រង្វាន់ និង រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​ចក្រភព​អង់គ្លេស​ចំនួន ១០០ រង្វាន់ ឯណោះ៕

សូមពិសាដោយការទទួលខុសត្រូវ!!!!



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu