Ad Code

បុរស​ជនជាតិ​បែលហ្សិក​ម្នាក់ ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​(White River1)



ភ្នំពេញ ​៖​ បុរស​ជនជាតិ​បែលហ្សិក​ម្នាក់ ​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ថ្ងៃទី​១០​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ចន្ទ ទី២៩ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១២​និង​៥០​នាទី ​នៅ​ចំណុច​ផ្ទះសំណាក់​(​វ៉ា​យ​រី​វើ​រ​1(white River 1) ជាន់​ទី​១ បន្ទប់​លេខ​១០៨ ផ្ទះ​លេខ​១៤២A5 ផ្លូវ​លេខ​១៧២ ក្រុម​១៨ ភូមិ​៤ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​សព ឈ្មោះ BOGAERTS PETER CARLO P ជនជាតិ បែលហ្សិក (BELGIUM) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ទេសចរណ៍​ កាន់​លិខិតឆ្លងដែន​លេខ ER067460​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយពី​សភាពការណ៍​កើតឡើង​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ បាន​ចុះ​ដល់ និង​គ្រប់គ្រង​កន្លែងកើតហេតុ ហើយ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា និង​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ត្រ នឹង ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​បង្កើត គណៈ​កម្មាធិការ​ធ្វើ​កោសល្យវិច័យ ពិនិត្យ​សព​។​

ជា​លទ្ធផល តាម​ការពិនិត្យ​ការិយាល័យ ជំនាញ​បច្ចេកទេស​បាន​បញ្ជាក់​ថា ​សព​ស្លាប់​ដោយសារ​គាំងបេះដូង​។​ ចំណែក​សម្ភារៈ​របស់​សព​រួមមាន លិខិតឆ្លងដែន​ចំនួន​០១​ក្បាល លេខ ER067460​កុំព្យូទ័រ​យួរ​ដៃ​ចំនួន​០១​គ្រឿង ​និង​ខោអាវ​មួយ​ចំនួន បាន​ប្រគល់​ឲ្យ​ការិយាល័យ​អន្តោប្រវេសន៍​ក្រុង រក្សាទុក​។​

សមត្ថកិច្ច​បញ្ជាក់​ថា​ ក្រោយពី​ពិនិត្យ​រួច​ ខាង​ជំនាញ​បច្ចេកទេស​ បាន​ដឹក​សាកសព​យក​ទៅ​តម្កល់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​(​ពេទ្យ​រុស្សី​) ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu