ភ្នំពេញ ៖ ក្រុមហ៊ុនi-Qlick marketing Co.,Ltdកាលពីរាត្រីថ្ងៃសៅរ៍ ទី 27 មេសា ឆ្នាំ២០១៩ បានរៀបចំប្រារព្ធពិធីថ្លែងអំណរគុណដល់ដៃគូរអាជីវកម្ម និង ខួបគម្រប់8ឆ្នាំនៅសណ្ឋាគារ ណាហ្គាវើលដោយមានដៃគូពាណិជ្ជកម្ម តំណាងចែកចាយ និង អ្នកសារព័ត៌មានចូលរួមជាង ៥០០នាក់។
ក្នុងពិធីជួបជុំញុំាអាហារពេលល្ងាចប្រចាំឆ្នាំនេះដែរ គឺជាខួបគម្រប់ 8ឆ្នាំរបស់ i-Qlick ហើយវាក៏ត្រូវបានធ្វើឡើងសម្រាប់ការសម្រេចបាននូវសមិទ្ធផលនៃឆ្នាំចាស់ និងសម្រាប់ការថ្លែងអំណរគុណដល់អ្នកដែលតែងតែគាំទ្រដល់ i-Qlick ពីដៃគូពាណិជ្ជកម្ម។
កញ្ញា Noriko Gunji, ប្រធាន CEO of Canon Singapore Private Limitedបានថ្លែងថា ពាក្យស្លោករបស់ Canon នៅក្នុងតំបន់អាស៊ីគឺ “ភាពរីករាយគឺតែងតែនៅជាមួយលោកអ្នក”។ នេះគឺជាអ្វីដែលយើងប្ដេជ្ញា សម្រាប់អតិថិជនរបស់ពួកយើង ក្នុងការផ្ដល់ជូននូវភាពរីករាយជូនចំពោះអតិថិជន។ ខ្ញុំសង្ឃឹមយ៉ាងមុតមុំាថា លោកអ្នកនឹងនៅតែបន្ដការគាំទ្រ ហើយយើងនឹងព្យាយាមនាំយកនូវភាពរីករាយ ជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។
កម្មវិធីថ្ងៃនេះគឺជាការថ្លែងអំណរអគុណទៅដល់ ការគាំទ្ររបស់លោកអ្នក និង យើងសង្ឃឹមថា កម្មវិធីក្នុងថ្ងៃនេះ គឺនឹងនាំជូនលោកអ្នកនូវភាពរីករាយសម្រាប់អ្នកទាំងអស់គ្នា ដូចដែល Canon នាំជូននូវ ភាពរីករាយជូនអតិថិជនទាំងអស់។
លោក Andy Lee នាយកនៃ i-Qlick ប្រចាំប្រទេសកម្ពុជាក៏បានថ្លែងថា “i-Qlick គឺប្ដេជ្ញាថា នឹងធ្វើអោយមុខជំនួញ Canon នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខ។ ហើយយើងក៏សូមធ្វើការថ្លែងអំណរគុណទៅដល់ អ្នកដែលតែងតែគាំទ្រផ្លាកសញ្ញារបស់យើង យើងក៏ជាអ្នកនាំមុខទីផ្សារនៃផលិតផល កាមេរ៉ា នៅក្នុងប្រទេសកម្ពុជាច្រើនជាង 7 ឆ្នាំ និងជាផ្លាកសញ្ញាដែលនាំមុខគេសម្រាប់ ឧបករណ៍ការិយាល័យ និង ម៉ាស៊ីនព្រីន។
ដើម្បីផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនកាន់តែប្រសើរ យើងក៏បានពង្រីកនូវសាខារបស់ Canon Image Square កាន់តែច្រើនដែលមានទីតាំងដូចជា៖ សាខាទួលគោក សាខាចំការមន សាខាNojima សាខាសុរិយា សាខាហង្សនាគ(ផ្លូវកម្ពុជាក្រោម) និងសាខាផ្សេងៗជាច្រើនទៀត។
ជាមួយនឹងហាងទាំងអស់នៅក្នុងភ្នំពេញ យើងនឹងប្តេជ្ញានាំយកនូវភាពងាយស្រួល និងបទពិសោធន៍កាន់តែប្រសើរសម្រាប់អតិថិជនរបស់យើង។ ក្រៅពីការប្តេជ្ញាជាមួយនឹងជំនួញទាំងនេះ យើងក៏ប្តេជ្ញាថានឹង ធ្វើអ្វីអោយកាន់តែប្រសើរនៅក្នុងប្រព័ន្ធប្រតិបត្តិការផ្សេងៗ។ ជាមួយនឹងការគាំទ្រពី Canon យើងសង្ឈឹមថាយើងអាចធ្វើអ្វីអោយកាន់តែប្រសើរឡើងនៅក្នុងប្រទេសកម្ពុជា។
រីឯ SENZE Bistro Bar គឺបង្កើតឡើងសម្រាប់បម្រើ អតិថិជនទាំងអស់ នូវឧបករណ៍ទាន់សម័យ និងសម្រួលដល់ ការងារផ្ទាល់ខ្លួន ហើយក៏អាចរីករាយជាមួយនឹងការបរិភោគនូវ កាហ្វេ SENZE house blend Peacock និងអាហារឆ្ងាញ់ៗជាច្រើនទៀត។ ជាកន្លែងសម្រាប់ការប្រជុំខ្នាតតូច ដែលមានផ្ដល់ជូននូវ ឧបករណ៍បញ្ចាំងslide ម៉ាស៊ីនព្រីន។ ទន្ទឹមនិងនេះផងដែរ អតិថិជនក៏អាចសាកល្បងនូវរស់ជាតិអាហារឆ្ងាញ់ៗ បែបអន្តរជាតិ បែបអឺរ៉ុប និងបែបអាស៊ី ។
SENZE Bistro Bar គឺថែមទាំងមាន ម្ហូបបែប អាស៊ី ដែលមានផ្ដល់ជូនដូចជា Fried Hokkien Noodlles Fried Carrot cake និង Laksa ហើយនិងម្ហូបបែប អឺរ៉ុប ដែលមានដូចជា Char Grilled Chicken cutlet ជាមួយនឹង Green Pepper និងមាន Spaghetti Carbonara ផងដែរ។
ជាមួយនឹងកាហ្វេ ក្នុងស្រុក អតិថិជន ក៏អាចរីករាយជាមួយនឹងកាហ្វេពិសេស Peacock brand ដែលមានលក់នៅក្នុង SENZE Bistro Bar និង Ice blended Pineapple Tart Freeze និង Oreo Black forest ដែលយើងទាំងអស់គ្នាគួរតែសាកល្បង៕
Source: Kampuchea Thmey Daily
0 Comments