Ad Code

ក្រុម​Melbourne Victory របស់ Keisuke Honda ត្រូវ​ប្រកួត​ជម្រុះ​វគ្គ​បឋម​ដើម្បី​ប្រជែង​យក​ជើងឯក​ប្រចាំ​រដូវ​កាល​នៅ​អូស្ត្រាលី



អ្នកចាត់ការ​ទូទៅ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Keisuke Honda បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​Melbourne Victory នៅ​ប្រទេស​អូស្ត្រាលី វិញ​ក្រោយ​បញ្ចប់​បេសកកម្ម​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២៣​ឆ្នាំ (U23) ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ AFC U-23 Championship 2020 សម្រាប់​ឆ្នាំ​២០២០ ដែល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពូ​ល H កាលពីពេល​ថ្មីៗ​។



គិត​ត្រឹម​ពេលនេះ​ ពានរង្វាន់​លី​គ​កំពូល​របស់​ប្រទេស​អូស្ត្រាលី បាន​បញ្ចប់​កម្មវិធី​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ត្រឹម​២៧​ប្រកួត​មក​ហើយ ខណៈ​ប្រកួត​ចុងក្រោយ​ក្រុម Melbourne Victory បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ក្រុម​Western Sydney Wanderers FC ដោយ​លទ្ធផល​១​ទល់​០ ក្នុង​សប្ដាហ៍​ទី​២៧ នៃ​ពានរង្វាន់ A-League ផងដែរ​។ ក្រុម Melbourne Victory បាន​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ក្នុងចំណោម​ក្លិប​ទាំង​១០ ពោលគឺ​ប្រកួត​ឈ្នះ​១៥​លើក ស្មើគ្នា​៥​លើក​និង​ចាញ់​៧​លើក​។

លី​គ​កំពូល​ប្រទេស​អូស្ត្រាលី បាន​កំណត់​ថា ​ក្រោយ​ចប់​វគ្គ​សន្សំ​ពិន្ទុ​ក្រុម​លេខ​១ និង​លេខ​២ ឈរ​ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​លេខ​៣​ដល់​លេខ​៦​ត្រូវ​ប្រកួត​គ្នា​ដើម្បី​រក​កៅអី​ឡើងទៅ​ប៉ះ​ក្រុម​លេខ​២​ដែល​កំពុង​អង្គុយ​ចាំ​មុន​ប៉ះ​ក្រុម​លេខ​១​និង​លេខ​២ នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។ ដូច្នេះ​ក្នុងនាម​ជា​ក្រុម​ក្រុម​លេខ​៣ Melbourne Victory ត្រូវ​ប៉ះ​ក្រុម Wellington Phoenix ដែល​ឈរ​លេខ​៦ វេលា​ម៉ោង​២:៣០​នាទី​ម៉ោង​នៅ​កម្ពុជា ថ្ងៃទី​៣​ខែឧសភា ឆ្នាំ​២០១៩ ហើយ​ក្រុម​លេខ​៥ Adelaide United ត្រូវ​ជួប​ក្រុម​លេខ​៦ Melbourne City នៅវេលា​ម៉ោង​ដូចគ្នា​ថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០១៩​។



កីឡាករ Keisuke Honda បាន​ចុះ​កិច្ចសន្យា​រយៈពេល​១​ឆ្នាំ​ជាមួយ​ក្លិប​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី គឺ​Melbourne Victoty ខណៈ​រូបគេ​ធ្លាប់​បាន​រក​៣៧​គ្រាប់ និង​លេង​បាន​៩៨​ប្រកួត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​។ រូបគេ​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ជម្រើសជាតិ​ក្រោយ 2018 FIFA World Cup នៅ​ប្រទេស​រុស្ស៊ី ចប់​នៅពេល​ក្រុម​ជម្រើសជាតិ​ជប៉ុន​ធ្លា​ក់នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu