Ad Code

អ្នកឈ្នះ​រង្វាន់​ម៉ូតូ​ទាំង 50​នាក់ ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​សំបក​កេស​ភេសជ្ជៈ វើក អាយ​ស៍ ជូ​ប និង ទឹកបរិសុទ្ធ​កម្ពុជា បានទទួល​រង្វាន់​ពួកគេ​ហើយ​



ភ្នំពេញ​៖ អ្នកឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X ទាំង 50​នាក់ ពី​ការចាប់​ឆ្នោត​ផ្សងសំណាង​ជាមួយ​សំបក​កេស​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ទឹកក្រូច​អាយ​ស៍ ទឹក​ផ្លែឈើ​ជូ​ប និង ទឹកបរិសុទ្ធ​កម្ពុជា បានទទួល​រង្វាន់​រប​ស់​ពួកគេ​ហើយ ដោយ​ថែមទាំង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​អេ​ជ​ឌី​ទៀតផង នៅវេលា​ម៉ោង​ប្រមាណ 6:30​ល្ងាច​មិញ​នេះ​។

​រង្វាន់​ទាំងអស់​បាន​ទៅលើ​អតិថិជន​លក់​បន្ត​ចំនួន 11 ពី​រាជធានី​ភ្នំពេញ 7​នាក់​ពី​កំពង់ចាម 5​នាក់ ពី​កណ្តាល 5​នាក់​ពី​កំពង់ស្ពឺ 5​នាក់​ពី​បាត់ដំបង 5​នាក់​ពី សៀមរាប និង​អ្នក​ផ្សេងទៀត​ពី តាកែវ បន្ទាយមានជ័យ ព្រះ​វិ​ហា​រ ស្វាយរៀង មេមត់ ក្រចេះ ព្រៃវែង និង កំពត​។

​ក្រៅពី​រង្វាន់​ខាងលើ​ដែល​ពួកគេ​ទទួលបាន ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏​ផ្តល់​កាដូ​ដែល​កាត់ថ្លៃ​មិនបាន​បន្ថែម​ដល់​ពួកគេ​ផងដែរ គឺ​ដំណើរ​ទស្សនកិច្ច​ក្រេប​យកចំណេះ​ដឹង​អំពី គ្រឿងផ្សំ របៀប​ផលិត និង ដំណាក់កាល​នៃ​ការផលិត​ទាំង​ស្រា​បៀរ​កម្ពុជា និង ភេសជ្ជៈ​ខាងលើ​នៅឯ​រោងចក្រ​ដ៏​ទំនើប​របស់​ក្រុមហ៊ុន​ផ្ទាល់ ដោយ​មានការ​បង្ហាញជូន​ពី​អ្នកជំនាញ​ផលិត​ស្រា​បៀរ និង ភេសជ្ជៈ​ផ្ទាល់​តែម្តង​។

​សូមបញ្ជាក់ លទ្ធផល​នៃ​ការចាប់​រង្វាន់​នេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ តាំងពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក​ម្ល៉េះ ហើយក៏​មានការ​ផ្សាយ​នៅលើ​ព័ត៌មាន​អន​ឡាញ FreshNews, KBN, ដើមអម្ពិល កម្ពុ​ជាថ្មី និង ថ្មី​ថ្មី ផងដែរ កាលពី​ថ្ងៃ​អង្គារ កន្លងទៅ។

​កម្ម​វិធី​ប្រូ​ម៉ូសិន កាត់​សំបក​កេស ផ្សងសំណាង​ឈ្នះ​រង្វាន់​ម៉ូតូ ZOOMER X សរុប ៣០០ រង្វាន់ ពី​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​សនឹង​ផ្តល់ជូន​ជា​រៀងរាល់ខែ​រយៈពេល​ ៦ ខែ​ពេញ រហូតដល់​ខែ កញ្ញា ឆ្នាំ ២០១៩ ដោយ​កម្មវិធី​នេះ លោកអ្នក​គ្រាន់តែ​ធ្វើការ​កាត់​សំបក​កេស ពី​ភេសជ្ជៈ​ខាងលើ រួច​បំពេញ​ឈ្មោះ លេខ​ទូរស័ព្ទ នៅលើ​សំបក​កេស យកទៅដាក់​ក្នុង​ធុង ឆ្នោត​តាម​ហាង​លក់​ភេសជ្ជៈ​នានា​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ផ្ទៀងផ្ទាត់​ឈ្នះ​រង្វាន់​ខាង លើ​ជា​រៀងរាល់ថ្ងៃ​សុក្រ ចុងខែ​នីមួយៗ ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី វើក ក្នុង​ទូរទស្សន៍​ហង្ស​មាស ខាងលើ៕






























Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu