Ad Code

លោក Bolsonaro លុបចោល​ដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក​ដោយសារតែ​អ្នក​ឧបត្ថម្ភ​ដកខ្លួន​ចេញ



ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro កាលពី​ថ្ងៃ​សុក្រ​ បាន​លុបចោល​គម្រោង​ចូលរួម​ក្នុង​មហោស្រព​មួយ​នៅ​ទីក្រុង​ញូវយ៉ក​ បន្ទាប់ពី​ក្រុមហ៊ុន​ជាច្រើន​បាន​ដក​ការឧបត្ថម្ភ​របស់​ពួកគេ​ហើយ​មនុស្ស​រាប់ពាន់នាក់​បានទាមទារ​ឲ្យ​លុបចោល​គម្រោង​នេះ​។​

ពិធីជប់លៀង​ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​ប្រេ​ស៊ី​ល​-​អាមេរិក​នៅ​ថ្ងៃទី​១៤​ខែឧសភា​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​លើ​កំណត់ត្រា​របស់​ប្រធានាធិបតី​ស្តាំនិយម​រូបនេះ​ខណៈ​ចៅហ្វាយក្រុង​ញូវយ៉ក​លោក Bill de Blasio បាន​ចាត់ទុកថា លោក Bolsonaro គឺជា “​បុរស​ដែលមាន​គ្រោះថ្នាក់​ម្នាក់​”​។​

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Bolsonaro បានសម្រេច​ចិត្ត​លុបចោល​ការធ្វើដំណើរ​នេះ​ដោយសារតែ​ការវាយប្រហារ​ដោយ​ចេតនា​ពី​អភិបាលក្រុង​ញូវយ៉ក​និង​សម្ពាធ​របស់​ក្រុមហ៊ុន​ទៅលើ​អ្នករៀបចំ​។​

ព្រឹត្តិការណ៍​នេះ​ត្រូវបាន​គេ​គ្រោង​ធ្វើឡើង​នៅ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ធម្មជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​មុនពេល​វា​ត្រូវបាន​ប្តូរ​ទីតាំង​រៀបចំ​។​

វា​ត្រូវបាន​គេ​ប្តូរ​ទៅ​សណ្ឋាគារ Marriott Marquis នៅ Times Square ដែលជា​កន្លែង​ក្រុមអ្នកតវ៉ា​បាន​ប្រមូល​ផ្តុំគ្នា​រាល់​យប់​នៅ​ខាងក្រៅ​ដើម្បី​ស្វែងរក​ការលុបចោល​ព្រឹត្តិការណ៍​នេះ​ទាំងស្រុង​។​

កាលពី​ថ្ងៃ​សុក្រ ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក Delta, កាសែត​អង់គ្លេស Financial Times និង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Bain & Company សុទ្ធតែ​បានបញ្ជាក់​ប្រាប់ AFP ថា ពួកគេ​នឹងមិន​ឧបត្ថម្ភ​អាហារ​ពេល​ល្ងាច​ដូចដែល​បានគ្រោង​ទុក​នោះទេ​។​

គួរ​បញ្ជាក់ថា លោក Bolsonaro នឹងត្រូវ​ទទួលពានរ​ង្វាន់​បុគ្គល​ល្បី​ប្រចាំឆ្នាំ​នៅឯ​ព្រឹត្តិការណ៍​នោះ​។​
​ជា​រៀងរាល់ឆ្នាំ​សភាពាណិជ្ជកម្ម​ប្រេ​ស៊ី​ល​-​អាមេរិក​បានប្រគល់​ពានរង្វាន់​ដល់​ជនជាតិ​ប្រេ​ស៊ី​ល​និង​អា​មេ​រិច​ក្នុង​ពិធីជប់លៀង​នេះ​៕ AFP

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu