Ad Code

ពលរដ្ឋ​ខ្មែរ​វ័យ​ក្មេង​២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ ​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​



​ឧ​ត្ត​រ​មានជ័យ​ ៖ នៅវេលា​ម៉ោង​១៣​និង​៥០​នាទី​ ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ ​ស្ថិតនៅ​ក្នុងភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​
ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​ត្រូវ​បាន​បញ្ជូន​មក​មាន​ឈ្មោះ​ដូចខាងក្រោម ​៖
១.​ឈ្មោះ ហ៊ីង ម៉ៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​តេ​ជោ បុ​ស្បូវ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។ សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ថ្ងៃទី​០៤.០២.២០១៩ ចូល​តាម​ច្រក​បុ​ស្បូវ ពីបទ​ឆ្លងដែន​ដាក់​អន្ទាក់​សត្វ​ខុសច្បាប់ ជាប់គុក​នៅ​ស៊ីសា​គេ​ត ប្រទេស​ថៃ​។​
២.​ឈ្មោះ វន រ័ត្ន​នី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។​
ចាប់ខ្លួន​ថ្ងៃទី​០៨.០៣.២០១៩ ចូល​តាម​ច្រក​តា​សឹម ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ជាប់​គុក​នៅ​ខេត្ត​ស៊ី​សា​គេ​ត ​ប្រទេស​ថៃ​។​
​
បច្ចុប្បន្ន ពលរដ្ឋ​២​នាក់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​នៅ​មាត់ច្រក​អន្តរជាតិ​ជាំ ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu