ភ្នំពេញ ៖ សៀវភៅក្រុងភ្នំពេញ ការពង្រីក និងការផ្លាស់ប្ដូរសៀវភៅដំឡើងក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងប្រទេសបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស ត្រូវបានធ្វើពិធីផ្សព្វផ្សាយ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី Valentine Gigaudaut តំណាងស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជា។
សៀវភៅនេះមានពីរប្រភេទសំខាន់ ដោយការផ្លាស់ប្ដូរទីក្រុងឲ្យទៅជាទីក្រុងមានពណ៌បៃតង និងមានបរិស្ថានល្អ។ សៀវភៅនេះបានគិតទុកជាមុនពីបរិស្ថាន ពីបញ្ហាទឹកជំនន់។ សៀវភៅនេះ ក៏បានទឹកចិត្តដល់ចំពោះអ្នកមើល ពិសេសអ្នកដែលពាក់ព័ន្ធនឹងធ្វើការងារអភិវឌ្ឍន៍ក្រុង ដោយអត្ថបទខាងក្នុងពិតជាមានសារៈសំខាន់លើការងារអភិវឌ្ឍន៍ក្រុង។ សៀវភៅនេះបានចំណាយថវិកាប្រមាណជាដុំជាង១២ម៉ឺនដុល្លារ ដើម្បីបង្កើតឲ្យមានសៀវភៅនេះឡើង។
លោក នួន ផារ័ត្ន ក្នុងឱកាសនោះបានថ្លែងអំណរគុណចំពោះទីក្រុងប៉ារីស ដែលបានបង្កើតប្លង់គោល ដែលជាប្លង់តម្រង់ទិសសម្រាប់រាជធានីភ្នំពេញ ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន។
ក្រៅពីនេះ លោកក៏បានថ្លែងការអរគុណចំពោះក្រុមការងារដែលរួមសហការគ្នារវាងទីក្រុងភ្នំពេញនិងទីក្រុងប៉ារីស បង្កើតឲ្យមានឡើងនូវសៀវភៅដ៏ល្អនេះ នឹងបំពេញបន្ថែមនូវអ្វីដែលមាននៅក្នុងដៃ រក្សាបាន ទីក្រុងមានភាពបៃតង ជាទីក្រុងវៃឆ្លាត។
លោកបានបញ្ជាក់ផងដែរថា សៀវភៅនេះ គឺបានគិតទុកជាមុនពីបញ្ហាបរិស្ថាន បញ្ហាការអភិវឌ្ឍទីក្រុងនៅពេលខាងមុខ៕
Source: Kampuchea Thmey Daily
0 Comments