Ad Code

រើស​គ្រាប់​ឡង់ AT​ នៅ​តាម​ដងផ្លូវ​បោះចោល​ក៏​ផ្ទុះ បណ្តាល​ឲ្យ​របួស​ខ្លួនឯង



សៀមរាប ​៖ ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នៅវេលា​ម៉ោង១០​និង​០០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ២០១៩​នេះ បុរស​ម្នាក់​បានរ​ងរ​បួស​ខ្លួនឯង​ដោយសារ​រើស​គ្រាប់ឡង់ AT បោះចោល​បណ្តាល​ឲ្យ​ផ្ទុះ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នកភូមិ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ផ្ទុះ​គ្រាប់ នៅ​ចំណុច​វាល​ឈូកស ចម្ងាយ ៣​គីឡូម៉ែត្រ ខាងកើត​ភូមិ​ស្រោង ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់ ឈ្មោះ ចាន់ រុន អាយុ ៥៧​ឆ្នាំ រង​របួស​ជើង និង​ក្បាល​ពី​ខាងក្រោយ​។​ សមត្ថកិច្ច​បន្ត​ថា មូលហេតុ​ជនរងគ្រោះ ឃើញ​និង​រើស​គ្រាប់​មិនទាន់​ផ្ទុះ (AT ឡង់​) យក​ទៅ​បោះចោល ឲ្យ​ឆ្ងាយ​ពី​ផ្លូវ ដើម្បី​កុំ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ តែ​គ្រាប់​នោះ​ក៏បាន​ផ្ទុះ បង្ក​ឲ្យ​គាត់​រងរបួស​បែបនេះ​។

បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវ បាន​បញ្ជូន​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​ដើម្បី​ធ្វើ​ការ​សង្គ្រោះ និង​ព្យាបាល​ស្នាមរបួស​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu