Ad Code

គ្រូបង្វឹក​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង បង្ហាញ​ទស្សនៈ​របស់​ខ្លួន​មុន​ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ



លោក​Conor Nestor គ្រូ​បង្គោល​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កំពុងតែ​ដឹកនាំ​ក្រុម​ដណ្តើម​បាន​ជ័យជម្នះ​៥​លើក​ជាប់ៗ​គ្នា​ហើយ​នៅ​រដូវ​កាល​ឆ្នាំ​២០១៩ (Metfone Cambodian League 2019) ខណៈ​ប្រកួត​បន្ទាប់​ក្រុម​មកពី​ខេត្តស្វាយរៀង មួយ​នេះ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​របស់​ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​។



​ទាំង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង និង​អង្គ​រថា​យ​ហ្គឺ​រ គឺ​មិនទាន់​ស្គាល់​បរាជ័យ​ដូចគ្នា​។ ម្យ៉ាង​ជ័យជម្នះ​លើកដំបូង​លើ​អង្គ​រថា​យ​ហ្គឺ​រ គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៦ គឺជា​បំណងប្រាថ្នា​ដ៏​ធំ​របស់លោក Conor Nestor គ្រូ​បង្គោល​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង មុនពេល​ប៉ះគ្នា​ជំនួប​ក្របខណ្ឌ​កំពូល​២០១៩ នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែឧសភា ខាងមុខ​។ គ្រូបង្វឹក​កាន់ UEFA A-License អះអាង​ថា សមាជិក​គ្រប់រូប​មាន​កម្លាំងចិត្ត​កាន់​តែ​ខ្លាំង ព្រោះ​ត្រូវការ​ឈ្នះ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប ជាពិសេស​លើទឹក​ដី​ខេត្តស្វាយរៀង​របស់ខ្លួន​តែម្ដង ក្រោយ​ខកខាន​ដណ្តើម​យក​៣​ពិន្ទុ​ពេញ​ពី​គូប្រជែង​មួយ​នេះ​។

លោក Conor Nestor បាន​បន្ថែម​ថា «​យើង​ពិតជា​មាន​ភាព​រំភើប​ស​ម្រា​ប់​ការប្រកួត​នេះ​។ វា​ជា​ឱកាស​មួយទៀត​សម្រាប់​កីឡាករ​ដើម្បី​បង្ហាញ​នូវ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​។ យើង​មានការ​សរសើរ​ខ្លាំង​ចំពោះ​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ជាពិសេស​ជា​ក្លិប​ដែល​យើង​មិនដែល​ឈ្នះ​សោះ​គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៦​មក ដូច្នេះ​វា​ជា​កម្លាំងចិត្ត​មួយ​ដើម្បី​កែប្រែ​ប្រវត្តិសាស្ត្រ​»​។ បើ​ងាក​ទៅ​មើល​ប្រវត្តិ​ប៉ះ​គ្នា​កាលពី​រដូវ​កាល​មុន​គឺ​ក្រុម​ទាំង​២​ឈ្នះ​ម្នាក់​១​ប្រកួត​។



គិត​ត្រឹម​ពេលនេះ​ ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង កំពុង​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​មាន​១៥​ពិន្ទុ​ក្នុង​ដៃ​ច្រើនជាងគេ បើ​ធៀប​នឹង​សមាជិក​ទាំង​១៤​ក្រុម​។ ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២​ទល់​០ ហើយ​ឈ្នះ​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ ១​ទល់​០ បន្ត​ឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ៥​ទល់​១ និង​ចុងក្រោយ​ឈ្នះ​អគ្គីសនី​កម្ពុជា ១​ទល់​០​។ ចំណែក​ប្រកួត​បន្ទាប់​វិញ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​ប៉ះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​៥១ ខែឧសភា ឆ្នាំ​២០១៩ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ក្នុង​សប្ដាហ៍​ទី​៦​នៃ​ពានរង្វាន់​លី​គកំពូលកម្ពុជា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu