Ad Code

Avengers: Endgame ហក់​ឡើង​ហួស​រឿង​កប៉ាល់ Titanic ជា​ភាពយន្ត​រក​ចំណូល​ច្រើន​បំផុត​ទី​២



ខ្សែភាពយន្ត​របស់ Disney និង Marvel "Avengers: Endgame" បាន​បង្ក​ព្យុះភ្លៀង​យ៉ាង​ខ្លាំង​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ដោយ​រកចំណូល​បាន​ដល់ ២,១៩​ពាន់​លាន​ដុល្លារ​ទូទាំង​ពិភពលោក​ដោយ​ប្រើ​ពេល​មិន​ដល់​២​សប្ដាហ៍​ផង​រហូត​បាន​ឈរ​តំណែង​លេខ​២​ជា​ភាពយន្ត​រកលុយ​បាន​ច្រើន​បំផុត​។

​តួលេខ​ដែល​ឡើង​ស្រឺតៗ​នេះ​រាប់បញ្ចូល​ទាំង​ប្រាក់ចំណូល​ប្រមាណ​១៤៥,៨​លាន​ដុល្លារ​ដែល​រក​បាន​ក្នុង​រយៈពេល​៣​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​នៅ​អាមេរិក​ខាងជើង​ដោយ​បាន​ជួយ​ឱ្យ​ខ្សែភាពយន្ត Superhero មួយ​នេះ​ទាញ​ទម្លាក់ "Star Wars: The Force Awakens," ដែល​រក​ប្រាក់​បាន​សរុប​២, ០៧​ពាន់​លាន​ដុល្លារ​និង​សូម្បីតែ​រឿង "Titanic" ដែល​រក​បាន​២,១៨​ពាន់​លាន​ដុល្លារ​ក៏ដោយ​។

​តំណែង​លេខ​១​ដែល​ឈរជើង​ជាប់​នៅឡើយ​គឺ​រឿង "Avatar" រកចំណូល​បាន ២, ៧៩ ពាន់​លាន​ដុល្លារ​។​ទោះជា​យ៉ាងណា "Avengers" បាន​បំបែក​កំណត់ត្រា​របស់​ខ្លួន​ក្នុង​រយៈពេល​១១​ថ្ងៃ​រក​បាន ៥៧៥,៨​លាន​ដុល្លារ​ទៅ​ហើយ​ដែល​នេះ​គិត​ក្នុង​តែ​ទីផ្សារ​ចិន​តែមួយ​ផង​។​ ​ភាពយន្ត​តែមួយគត់​ដែល​អាច​ឈរ​ពីលើ Endgame បាន​គឺ Avatar នោះ​ត្រូវ​បាន​ដឹកនាំ​រឿង​ដោយ​លោក James Cameron ហើយក៏​ជា​អ្នកដឹកនាំ​រឿង Titanic ដែរ​៕ AFP

[caption id="attachment_1053667" align="aligncenter" width="640"] Marvel Studios' AVENGERS: ENDGAME..L to R: Tony Stark/Iron Man (Robert Downey Jr.) and Captain America/Steve Rogers (Chris Evans)..Photo: Film Frame..©Marvel Studios 2019[/caption]

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu