Ad Code

បុរស​ម្នាក់​ មាន​វិបត្តិ​ផ្លូវចិត្ត ​​​​​ចង.ក​សម្លាប់​ខ្លួន



ឧ​ត្ត​រ​មានជ័យ ​៖​ មាន​ករណី អត្តឃាត (​ចង.ក​ សម្លាប់ខ្លួន​) កាលពី​វេលា​ម៉ោង​០៧​និង​០០​នាទី ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​មាន ឈ្មោះ អែម ព្រៀម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​លិច សង្កាត់​កូន​ក្រៀល ក្រុង​សំរោង មុខរបរ​កម្មករ​សំណង់។​

ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​នគរបាល​ក្រុង​សំរោង បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​បច្ចេកទេស និង​គ្រូពេទ្យ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សាក​សព រួចរាល់។​

បើ​តាម​ការ​សន្និដ្ឋាន​បាន​ឲ្យ​ដឹង​ថា សាកសព​ស្លាប់​ដោយសារ​ចង.ក​ ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ដោយ​សារ​មាន​វិបត្តិ​ផ្លូវចិត្ត​។​

បច្ចុប្បន្ន សាកសព​ ក្រោយពី​ត្រួតពិនិត្យ​រួច ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu