Ad Code

រដ្ឋាភិបាល​៖​ឥណ្ឌា​មើល​ឃើញ​សង្ឃឹម​តិច​ណាស់​ក្នុង​ការ​ស្រោចស្រង់ Jet Airways មកវិញ



​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​២​រូប​បាន​និយាយ​ថា​រដ្ឋាភិបាល​ឥណ្ឌា​បាន​មើល​ឃើញ​សង្ឃឹម​តិចតួច​ណាស់​ចំពោះ​អ្នក​ចេញ​ដេញថ្លៃ​ឱ្យ​ក្រុមហ៊ុន Jet Airways Ltd ដែល​កំពុង​ជាប់​បំណុល​វ័ណ្ឌក​ខណៈ​បុគ្គលិក​រាប់ពាន់​បាន​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយសង្គ្រោះ​ក្រុមហ៊ុន​នេះ​ឡើងវិញ​។

​ភាគី​ជាច្រើន​ដែល​ធ្លាប់​បង្ហាញ​ការចាប់អារម្មណ៍​លើ​ក្រុមហ៊ុន Jet ដែល​កំពុង​ជាប់​បំណុល​ប្រមាណ​១,២​ពាន់​លាន​ដុល្លារ​នោះ​ពេលនេះ​បាន​បរាជ័យ​ក្នុង​ការ​ដេញថ្លៃ​ដើម្បី​ស្រោចស្រង់​ក្រុមហ៊ុន​នេះ​ដោយ​បាន​ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា​ក្រុមហ៊ុន​ឥណ្ឌា​មួយ​នេះ​កំពុង​ដើរ​ទៅ​រក​ការ​ក្ស័យ​ធុន​ក្នុង​ពេល​មិន​យូរ​ទៀត​ឡើយ​។

​មន្ត្រី​មួយ​រូប​បាន​មានប្រសាសន៍ថា "​មើល​ទៅ​មាន​សង្ឃឹម​តិច​ណាស់​ដែល​អាច​ជួយ​សង្គ្រោះ Jet ឱ្យ​រស់​ឡើងវិញ​បាន​"​។​លោក​បាន​បន្ថែម​ថាបើ​មាន​អ្នក​ចេញមុខ​ដេញថ្លៃ​រដ្ឋាភិបាល​នៅតែ​មាន​ឆន្ទៈ​ផ្ដល់​ទីតាំង​ដំណើរការ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន​មួយ​នេះ​ដែល​ជា​បណ្ដោះអាសន្ន​ទីតាំង​នេះ​កំពុង​ដាក់​ឱ្យ​មានការ​ប្រកួតប្រជែង​ដេញថ្លៃ​យក​។

​នៅ​ក្នុង​សំបុត្រ​មួយ​ផ្ញើ​ជូន​លោកនាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បាន​អាន​ដោយ​ទីភ្នាក់ងារ Reuters កាលពី​សប្ដាហ៍​មុន​ក្រុម​សហជីព​ពីឡុត​របស់​ក្រុមហ៊ុន​បាន​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​ធ្វើ​អន្តរាគមន៍​និង​ជួយ​ពន្លឿន​ដំណើរការ​ដេញថ្លៃ​សម្រាប់​អាកាសចរណ៍​មួយ​នេះ​។

​គួរ​បញ្ជាក់​ថា​ក្រុមហ៊ុន​ហោះហើរ Jet មាន​យន្តហោះ​ប្រមាណ​ជាង​១២០​គ្រឿង​តែ​ប្រហែល​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​នេះ​ត្រូវ​បាន​លុប​ពី​ការចុះបញ្ជី​និង​ត្រូវ​បាន​ដកហូត​មកវិញ​ដោយ​ម្ចាស់​ដែល​ជួល​ឱ្យ​ក្រុមហ៊ុន​៕ REUTERS





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu