Ad Code

លោក​ស្នងការ​រង​ខេត្ត​ ប្រគល់​ថវិកា​ឧបត្ថម្ភ​​ចំនួន​៦,០០០,០០០​រៀល ជូន​ក្រុម​គ្រួសារ​សព លោក​អនុសេនីយ៍ទោ គង់ កក្កដា ដែល​ស្លាប់​ដោយសារ​ជំងឺ



​ឧ​ត្ត​រ​មានជ័យ ​៖ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ ក្រុមការងារ​ហិរញ្ញិក នៃ​ គណៈកម្មាធិការ​មូលនិធិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ត្រី ព្រហ្ម សំអាត ស្នងការ​រង​ផែន​ការងារ​ធនធាន​មនុស្ស មានការ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍​ត្រី គិត គីម​ហុង ស្នងការ​រង​ផែនការ​ងារ​ភស្តុភារ និង​ ហិរញ្ញវត្ថុ លោក នាយ នាយរង​ការិយាល័យ​បុគ្គលិក និង ​លោក នាយ​ផ្នែក បាន​ប្រគល់​ថវិកា​ឧបត្ថម្ភ​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា ចំនួន ៦,០០០,០០០​រៀល ជូន​ដល់​ក្រុម​គ្រួសារ ​នៃ​ សព​លោក​អនុសេនីយ៍ទោ គង់ កក្កដា ជា​មន្ត្រី​នគរបាល​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៧០២ ដែល​បាន​ទទួល​មរណភាព ដោយ​ជំងឺ នៅ​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០១៩។​

ថវិកា​ដែល​បានប្រគល់​ជូន​ លោកស្រី ហ៊ីង គា ដែល​ត្រូវជា​ភរិយា ​នៃ​សព តាម​លិខិត​ពាក្យ​បណ្ដាំ​ទុក​ដល់ពេល​មរណៈ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu