Ad Code

ខ្លាំង​បាត់ ក្លែង​សំឡេង​ជា​ថ្នាក់ដឹកនាំ ​ឆបោក​មិន​រើសមុខ​ ត្រូវ​ចាប់ឃុំខ្លួន​



ភ្នំពេញ ៖ បុរស​ម្នាក់ ​ត្រូវបាន​ចៅក្រម​តុលាការ ​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះ​អាសន្ន​ ក្រោម​ការចោទប្រកាន់​ ពីបទ​ឆបោក ពាក់ព័ន្ធ​ករណី​ធ្វើ​ត្រាប់​ជា​សំឡេង​របស់​ថ្នាក់ដឹកនាំ​បង្គាប់​បញ្ជា។​

ជន​ត្រូវ​ចោទ​ ឈ្មោះ រ៉ែ​ម គង់ ហៅ​ដា​រ៉ា អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រៃវែង ធ្លាប់​ជាប់គុក ​ពីបទ​ឆបោក។​

រ៉ែ​ម គង់ ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ចាប់ខ្លួន ​ពាក់ព័ន្ធ​នឹង​ករណី ឆបោក ដោយ​ការ​ទូរស័ព្ទ ក្លែង​សំឡេង​ជា​ឈ្មោះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ទៅ​ប្រព្រឹត្តិ​អំពើ​ឆបោក​ទៅលើ​មន្ត្រីរាជការ និង​បណ្តា​ឧកញ៉ា​មួយចំនួន ដោយ​ឲ្យ​ចូលរួម​ថវិកា​ឧបត្ថម្ភ​ដល់​ការ​កសាង​សមិទ្ធផល ដូចជា​ សាលារៀន វត្ត​អារាម និង​សន្យា​ធ្វើការ​ផ្តល់​ជា​ប័ណ្ណ​សរសើរ មេដាយ​ផ្សេងៗ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ហើយ​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ ពីបទ​ឆបោក ហើយ​ចៅក្រម​ស៊ើបសួរ ​នៃ​សាលាដំបូង​រាជធានី ឈ្មោះ​ រស់ ពិសិដ្ឋ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ក្រោម​បទ​ឆបោក ​មាន​ស្ថាន​ទម្ងន់​ទោស​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu