Ad Code

អតីត​រដ្ឋអាជ្ញា ​៖ លោក Trump នឹង​ត្រូវ​ប្រឈម​នឹង​បទចោទប្រកាន់​រាំងស្ទះ​យុត្តិធម៌​ប្រសិនបើ​មិន​មែន ជា​ប្រធានាធិបតី​



អតីត​រដ្ឋអាជ្ញា​សហព័ន្ធ​ជិត​៤០០​នាក់​បាន​និយាយ​នៅ​ក្នុង​លិខិត​រួម​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ភស្តុតាង​នៅ​ក្នុង​របាយការណ៍​របស់​លោក Mueller នឹង​នាំ​ឲ្យ​មានការ​ចោទប្រកាន់​ពី​បទ​រាំងស្ទះ​យុត្តិធម៌​ប្រឆាំង​លោក Donald Trump ប្រសិនបើ​គាត់​មិន​មែន ជា​ប្រធាន​ធិបតី​។ លិខិត​នេះ​បាន​និយាយ​ថា ភស្តុតាង​នៅ​ក្នុង​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller បាន​បង្ហាញ​ថា ការ​រាំង​ស្ទះ​គឺ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​យ៉ាង​លើស​លុប​។

បច្ចុប្បន្ន​នេះ គោលនយោបាយ​របស់​ក្រសួងយុត្តិធម៌​បាន​ហាមឃាត់​ការចោទប្រកាន់​ប្រឆាំង​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​។ប៉ុន្តែ​លិខិត​នោះ​ហាក់​ដូចជា​បន្ថែម​កិច្ច​ខិតខំ​របស់​អ្នក​ប្រជាធិបតេយ្យ​ក្នុង​សភា​ឲ្យ​រៀបចំ​សវនាការ​ស្ដីពី​អាកប្បកិរិយា​របស់​លោក Trump ហើយ​ថែមទាំង​អាច​ចាប់​ផ្តើម​ដំណើរ​ការ​ប្តឹង​ចោទប្រកាន់​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​​រូប​នេះ​ផង​ដែរ​។

​រដ្ឋអាជ្ញា​បាន​និយាយ​ថា “​យើង​ម្នាក់ៗ​ជឿ ថា​ការ​ប្រព្រឹត្ត​របស់ លោក​ប្រធានាធិបតី Trump ដែល​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller នឹង​នាំ​ឲ្យ​មានការ​ចោទប្រកាន់​ពី​បទ​រាំងស្ទះ​យុត្តិធម៌​ជាច្រើន​”​។ ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ គណៈ​ធម្មាធិការ​តុលាការ​យុត្តិធម៌​សភា​បាន​និយាយ ​ថា​ខ្លួន​កំពុង​ត្រៀម​ប្រកាស ថា​អគ្គ​រដ្ឋអាជ្ញា​លោក Bill Barr មានការ​មើលងាយ​ដោយសារតែ​ការ មិន​ផ្ដល់​ឲ្យ​ពួកគេ​នូវ​កំណែ​មិន​កែសម្រួល​នៃ​របាយការណ៍​របស់លោក Mueller រួមជាមួយ​ភស្តុតាង​ជា​មូលដ្ឋាន​។

​របាយការណ៍​៤៤៨​ទំព័រ​របស់ លោក​ Mueller ​ស្ដី​ពី​ការស៊ើបអង្កេត​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចូល​ទៅ​ក្នុង​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ដែល​បាន​បញ្ចប់​នៅ​ចុងខែ​មីនា​បាន​បង្ហាញ​ចេញ​នូវ​ករណី​ជាច្រើន​ដែល​លោក Trump ហាក់​ដូចជា​ព្យាយាម​រារាំង​ការស៊ើបអង្កេត​នេះ​។​ ប៉ុន្តែ​លោក Mueller ដែល​បានកត់សម្គាល់​គោលនយោបាយ​របស់​ក្រសួងយុត្តិធម៌​ដែលថា​ប្រធានាធិបតី​កំពុងកាន់​តំណែង​មិនអាច​ត្រូវបាន​ចោទប្រកាន់​នោះ​គឺ​បាន​សម្រេចចិត្ត​មិន​បញ្ជាក់​ទៅលើ​ថា​តើ​ឧក្រិដ្ឋកម្ម​នេះ​ត្រូវបាន​ប្រព្រឹត្ត​ដែរ​ឬ​អត់​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu