ផ្ទាំងប៉ាណូពណ៌លឿងនិងឡានក្រុងដែលមានរូបមុខញញឹមរបស់សម្ដេចប៉ាប Francis បានស្វាគមន៍បព្វជិតរូបនេះនៅពេលលោកទៅដល់ប្រទេសម៉ាសេដូនីខាងជើងកាលពីថ្ងៃអង្គារនៅក្នុងដំណើរទស្សនកិច្ចប្រទេសដ៏តូចមួយនេះដែលរដ្ឋធានីរបស់ខ្លួនគឺជាទីកំណើតរបស់ព្រះម៉ែ Teresa។ សម្ដេចប៉ាប Francis ត្រូវបានទទួលដោយប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះនៅព្រលានយន្តហោះដែលនៅទីនោះលោកត្រូវបានគេផ្ដល់នំបុ័ងនិងអំបិលនៅក្នុងការស្វាគមន៍បែបប្រពៃណី។
សាសនាកាតូលិកមានចំនួនតិចជាងមួយភាគរយប៉ុណ្ណោះនៃប្រទេសដែលមានប្រជាជនចំនួន២.១លាននាក់មួយនេះ។ដូចជាប្រទេសប៊ុលហ្គារីដែរ ប្រទេសម៉ាសេដូនីខាងជើងគឺភាគច្រើនជាគ្រិស្តសាសនិកអូស្សូដក់។ក៏ប៉ុន្តែប្រទេសនេះក៏ជាទីកន្លែងកំណើតនៃសហគមន៍ជនជាតិដើមមូស្លីមអាល់បានីផងដែរដែលមានចំនួនរហូតដល់ទៅមួយភាគបួននៃប្រជាជន។
មនុស្សដែលមានជំនឿទាំងអស់បាននាំគេយកសំបុត្រចំនួន១៥,០០០សំបុត្រដើម្បីចូលរួមពិធីសម្តែងធម៌ទេសនារបស់សម្តេចប៉ាបនៅក្នុងទីលានដ៏ធំរបស់ទីក្រុង Skopje។វាមិនមែនជារៀងរាល់ថ្ងៃទេដែលប្រទេសនេះទទួលអ្នកល្បីឈ្មោះសកលលោក។ម៉ាសេដូនីខាងជើងគឺជាប្រទេសដែលក្រីក្របំផុតមួយនៅទ្វីបអឺរ៉ុប។
ប្រាក់ឈ្នួលជាមធ្យមគឺប្រហែល៤០០អឺរ៉ូ (៤៥០ដុល្លារ) ក្នុងមួយខែខណៈដែលមនុស្សវ័យក្មេងជាងមួយភាគបីគឺអត់ការងារធ្វើ។មុនដំណើរទស្សនកិច្ចរបស់លោក សម្តេចប៉ាប Francis បានកោតសរសើរអំពីការលាយបញ្ចូលគ្នានៃវប្បធម៌ សាសនានិងជនជាតិភាគតិចនៅក្នុងប្រទេសនេះដែលស្ថិតនៅលើផ្លូវបំបែកនៃភាគខាងកើតនិងខាងលិច។លោកបាននិយាយថា លោកនឹងមកសាបព្រោះគ្រាប់ពូជនៃសាមគ្គីភាព៕ AFP
Source: Kampuchea Thmey Daily
0 Comments