Ad Code

រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​ឆ្នាំនេះ​អាច​នឹង មាន​អ្នកចូលរួម​ច្រើនជាង​៥​ពាន់​នាក់​



ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​ឆ្នាំ​២០១៩​នេះ​គឺជា​ឆ្នាំ​ទី​៩​ហើយៗ​បើតាម​ការ​អះអាង​ពី​លោក​វ៉ាត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ក្នុង​សន្និសីទកាសែត​នា​វេលា​ថ្ងៃត្រង់​ថ្ងៃទី​៧ ឧសភា​នោះ​ថា គិត​ត្រឹម​ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ប្រមាណ​ជាង​២.០០០​នាក់​មកពី​២១​ប្រទេស​ក្នុង នោះ​ប្រទេស​ដែល​ចុះឈ្មោះ​ច្រើនជាង​គឺ ប្រទេស​ជប៉ុន​ឥណ្ឌូនេស៊ី និង​ចិន លោក​បាន​សង្ឃឹមថា​ឆ្នាំនេះ​អ្នកចូលរួម​នឹង​កើន​ចំនួន​ដល់​ប្រមាណជាង​៥.០០០​នាក់ គឺ​កើនឡើង​ចន្លោះ​ពី​២០​ទៅ​៣០​ភាគរយ ។ លោក​ប៉ាត់​ចំរើន បញ្ជាក់ថា នៅ​ឆ្នាំ​២០២០ ដែលជា​ឆ្នាំ​ទី​១០​នោះ​ព្រឹត្តិការណ៍​នេះ​ត្រូវ​តម្លើង​ទៅជា​ព្រឹត្តិការណ៍​Full Marathon ដែលមាន​ចម្ងាយ​៤២,១៩៥​គីឡូម៉ែត្រ ។​

ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ ជា​ឱកាស​ផ្សព្វផ្សាយ​ពី​ទីក្រុង​ភ្នាំ​ពេញ​ឲ្យ​ដូច​ព្រឹត្តិការណ៍​TOKYO Marathon Paris Marathon​ដូច​បណ្ដា​ប្រទេស​មហាអំណាច​នានា​រៀបចំ​យ៉ាង​ចូ​ច្នេះ​ដែរ​។​សម្រាប់​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ារ៉ាតុង​ភ្នំពេញ​អន្តរជាតិ​ឆ្នាំ​២០១៩ កំណត់​ការចេញដំណើរ និង​ដល់ ទី​នៅមុខ​ព្រះបរមរាជវាំង​ដូច​រៀង​រាល់​ឆ្នាំ​ចំពោះ​កន្លែង​​ដល់​ទី​ក៏​នៅមុខ​ព្រះបរមរាជវាំង​ដែរ ។ ឆ្នាំនេះ​ស្ពាន​ជ្រោយចង្វារ​ទី​១​បើក​ឲ្យ​ដំណើរការ​វិញ​ហើយ​ហេតុនេះ​សម្រាប់​ចម្ងាយ​ផ្លូវ​២១​គីឡូម៉ែត្រ​គឺ​រត់​ឆ្លង ស្ពាន​ឆ្ពោះទៅ​សណ្ឋាគារ​សុខា​ទើប​ត្រឡប់មកវិញ​ដោ​ឆ្លង ស្ពាន​រត់​ឆ្ពោះទៅ​កោះ​ពេជ្រ​ហើយ​មក​បញ្ចប់​នៅមុខ​ព្រះបរមរាជវាំង ។

វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ដែល មាន​ចម្ងាយ​២១​គីឡូម៉ែត្រ រត់​១០ គីឡូម៉ែត្រ​និង​រត់ ​កម្សាន្ត​៣​គីឡូម៉ែត្រ​ជា​លក្ខណៈ​គ្រួសារ ។​លោក​បាន​កង់​សំគាល់ ថា​ឆ្នាំនេះ​ការ​ចុះឈ្មោះ​មាន​លក្ខណៈ​ជា​ក្រុម​ច្រើន​គឺ​បណ្ដា​អង្ក​ការ​នានា ក្រុមហ៊ុន​នានា​គេ​ចុះឈ្មោះ​ជា​ក្រុម​របស់គេ ។​ ព្រឹត្តិការណ៍​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​វិញ ស្ថិត​ក្រោម​ប្រធានបទ “​បរិស្ថាន​ស្អាត និង​ទីក្រុង​បៃតង​” ក្នុង​គោលដៅ​ឆ្ពោះ​ទៅកាន់ SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣​។ នេះ​ជា​ព្រឹត្តិការណ៍​រត់​ប្រចាំ​ឆ្នាំ​ដើម្បី​អបអរ​ពិធី​បុណ្យ​ចម្រើនព្រះជន្ម​សម្ដេចម៉ែ​ហើយ​ថវិកា​ដែល​បាន​ពី​ការ​រត់​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការងារ​មនុស្សធម៌​នោះ​គឺ​ការ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ។​
សូម​បញ្ជាក់ថា​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ភ្នំពេញ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៨​គណៈកម្មាធិការ​ជាតិ​នៅសល់​ថវិកា​១០.០០០​ដុល្លារ​ទុក​សម្រាប់​ប្រគល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា ។



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu