Ad Code

សមត្ថកិច្ច​ផ្ទុះអាវុធ​មួយ​ប្រ៉ា​វ​ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​​ពីរ​នាក់​ នៅ​ស្រុក​បាទី



តាកែវ ៖ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការ​ខេត្តតាកែវ​បង្ក្រាប​បាន​ជា​មួយ​នឹង​ការ​ផ្ទុះអាវុធ​មួយ​ប្រ៉ា​វ​ ព្រោះតែ​ជនសង្ស័យ​មាន​អាវុធ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​។



នៅ​ទីបំផុត​សមត្ថកិច្ច​បង្ក្រាប​បាន​ហើយ​ ករណី​ជនសង្ស័យ​គ្រឿងញៀន​ផ្ទុះអាវុធ​បាញ់​តដៃ​ជាមួយ​កម្លាំង​នគរបាល​នៅ​ស្រុក​បាទី​នៅ​រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៩ ដោយ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​ស្នងការ​ខេត្តតាកែវ​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​។ ហេតុការណ៍​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​នៅ​ភូមិ​ក្រាំង​ក្រ​ចាង ឃុំ​ពា​រាម ស្រុក​បាទី ខេត្តតាកែវ។ មុខ​នឹង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ និង​មានការ​ផ្ទុះអាវុធ​ផង​ដែរ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ និង​ដកហូត​វត្ថុ​តាង​មាន កាំភ្លើងខ្លី​០១​ដើម ដាវ​សាំ​ម៉ូ​រៃ​០២​ដើម ទូរស័ព្ទ​ដៃ​០៤​គ្រឿង ស្នាប់ដៃ​០១ និង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។



បច្ចុប្បន្ន​ក្រោយ​ការ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ជនសង្ស័យ​មកកាន់​ស្នងការ​នគរបាល​ខេត្តតាកែវ ដើម្បី​សួរនាំ​បន្ត​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu