Ad Code

រយៈពេល​៣​ថ្ងៃ​ កាកបាទក្រហមកម្ពុជា​ ទ​ទួល​អំណោយ​ពី​សប្បុរសជន​នានា​បាន​ជាង​៣​លាន​ដុល្លារ ​ដើម្បី​ចូលរួម​សកម្មភាព​មនុស្ស​ធ​ម៌



ភ្នំពេញ ​៖ ​នៅក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក​នេះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​អញ្ជើញ​ទទួល​ជួប​សវនាការ និង​ទទួល​អំណោយ​សប្បុរសធម៌ ពី​បណ្តា​ក្រុមហ៊ុន​នានា​ជា​បន្តទៀត​សរុប​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អាមេរិក​ដើម្បី​យកទៅជួយ​សង្គ្រោះ​ដល់​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង ឧបទ្ទវហេតុ​ផ្សេងៗ​។



ជាក់ស្តែង​កាលពី​ថ្ងៃទី​៣០ ​ខែមេសា​ ឆ្នាំ​២០១៩ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ម៉ា​រី​ថា​ម ដឹកនាំ​ដោយ​ឧកញ៉ា ហេង សិទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​មាន​ថវិកា​១០​ម៉ឺន​ដុល្លារ ,​អំណោយ​លោក មួន សារ៉ន តំណាង​លោក លី ហ្កា​ង ថវិកា​២០​ម៉ឺន​ដុល្លា ,​និង​ក្រុមហ៊ុនស្រា​បៀរ​ហ្កេនស៍​បឺ​ក ថវិកា​៥​ម៉ឺន​ដុល្លារ រួម​ជា​មួយ​រថយន្ត​ហ្វ​ដ​ឆ្នាំ​២០១៩ ចំនួន​១​គ្រឿង​,​ស្មើ​តម្លៃ​៤​ម៉ឺន​ដុល្លារ មួក​សុវត្ថិភាព​១​ពាន់​មួក មានតម្លៃ​ស្មើ​១​ម៉ឺន​ដុល្លារ​ផង​ដែរ​សម្រាប់​ទិវា​៨​ឧសភា ឆ្នាំ​២០១៩​។



ដោយឡែក​កាលពី​ថ្ងៃទី​០១​ ខែឧសភា ​មាន​សប្បុរសជន​ចំនួន​១៧​ក្រុមហ៊ុន ដែល​ដឹក​នាំមក​ដោយ​ឧកញ៉ា ហ៊ុន តូ មាន​ថវិកា​សរុប ២​លាន​៤​សែន ១​ម៉ឺន​ដុល្លារ សម្រាប់​ឧបត្ថម្ភ ទិវា​៨​ឧសភា ,​ក្នុង​នោះ​ប្រតិភូ​មកពី​ក្រុមហ៊ុន​ជុង​អេ អេស​ធី​(​ភេសជ្ជៈ បា​កាស​) ដឹកនាំ​ដោយ​លោក លី ជុង ហ៊ូ​ន អគ្គនាយករង​ក្រុមហ៊ុន មាន​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ទិវា​៨​ឧសភា និង​ក្រុមហ៊ុន​អកស៍​ឡី វើ​ល​ដ៏​ប្រ៊ី​ដ ខេ​ម​បូ​ឌា ដឹកនាំ​ដោយ​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល មាន​ថវិកា​ចំនួន​១៥​ម៉ឺន​ដុល្លារ សម្រាប់​ឧបត្ថម្ភ ទិវា​កាកបាទក្រហម និង​អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០១៩​ខាងមុខនេះ។



សម្រាប់​ថ្ងៃទី ០២ ឧសភា​វិញ​មាន​ក្រុមហ៊ុន​កម្ពុជា​តេ​លា ដឹកនាំ​ដោយ​ឧកញ៉ា ឈុន អូន អគ្គនាយក​ក្រុមហ៊ុន បាន​នាំមក​នូវ​ថវិកា​១​ពាន់​លាន​រៀល​. អំណោយ​ពី​សប្បុរសជន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​តៃវ៉ាន់ ដឹកនាំ​ដោយ លូ គឺ​ហ្ស៊ី​ង សមាជិក​ក្រុមប្រឹក្សាភិបាល មាន​ថវិកា ៥​ម៉ឺន​ដុល្លារ​និង លោក ភី​ធឺ​វ៉ាង ប្រតិភូ​និង​ជា​អគ្គនាយក​ក្រុមហ៊ុន ស៊ីន​នី​វ អិន​វេស​មេន​នូវ​ថវិកា​៥​ម៉ឺន​ដុល្លារ​។



នៅក្នុង​ជំនួប​ដាច់ដោយឡែក​ពី​គ្នា​នោះ​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា នី ហ៊ុនសែន បាន​ថ្លែង​អំណរគុណ​និង ស្វាគមន៍​យ៉ាង កក់ក្តៅ​ចំពោះ​គណៈប្រតិភូ ដែល​បាន​នាំ​យក​អំណោយ​មក​ផ្តល់ជូន​កាកបាទក្រហមកម្ពុជា។



សប្បុរសជន​ទាំងអស់ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​ប្រធាន ដែល​បាន​ចំណាយពេល​វេលា​ទទួល​បដិសណ្ឋារកិច្ច ចំពោះ​គណៈប្រតិភូ​មានឱកាស បាន​ចូលរួម ក្នុង​ការ​ផ្ដល់ អំណោយ​ដើម្បី​ជួយ ដល់​ជនរងគ្រោះ​តាមរយៈ​កាកបាទក្រហម កម្ពុជា ជាពិសេស​ក្រោម​ការដឹកនាំ​ដ៏​ប្រពៃ របស់​សម្ដេច​កិ​ត្តិ​ព្រឹទ្ធ​បណ្ឌិត​ផង​ដែរ ហើយ​ជា​មួយ​នេះ​ គណៈប្រតិភូ ក៏បាន​កត់ សម្គាល់​យ៉ាង​ខ្លាំង ជាពិសេស​ទាក់ទង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​សកម្មភាព មនុស្សធម៌​របស់​កាក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​ប៊ុនរ៉ានី​ ហ៊ុន សែន​។



សម្តេច​ប្រធាន​ថា កាកបាទក្រហមកម្ពុជា បាន​ដើរ​តួនាទី​យ៉ាងសកម្ម​ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​នៅ​ទូទាំង​ប្រទេស ជាពិសេស គឺ​ការ​ពេញ​ចិត្ត នឹង​ទំនុក ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់ សប្បុរសជន​ដែល​បានឃើញ​កាកបាទក្រហមកម្ពុជា​ចុះទៅ​ជួប​ផ្ទាល់​ដល់​ជន​ងាយ រងគ្រោះ​និង អ្នក​ងាយ​រងគ្រោះ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​។



នៅក្នុង​ឱកាស​នោះ សម្ដេច​កិត្តិ ក៏​បានការ​ជម្រាប​ជូន​ភ្ញៀវ​ពី​ការរៀបចំ​ទិវា​ពិភពលោក ៨ ឧសភា ទិវា​កាកបាទ​ក្រហម​ និង អឌ្ឍចន្ទ​ក្រហម​ខួប លើក​ទី​១៥៦ ដែល​ជា​ទិវា​ពិសេស ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច តេ​ជោ ហ៊ុន សែន ដែល​ក្នុង​នោះ​ នៅ​ក្នុង​ពិធី​អបអរ​នោះ កាកបាទក្រហម បាន​ជ្រើសរើស​យក​ឱកាស​នោះ សម្រាប់ អំពាវនាវ ស្វែងរក​អំណោយ មនុស្សធម៌ ពី​សប្បុរសជន​នានា ចូលរួម​ជាមួយគ្នា​នៅក្នុង​ទិវា​នោះ​ដើម្បី​បរិច្ចាគ​នូវ​អំណោយ​មនុស្សធម៌​តាម​សទ្ធា​ជ្រះថ្លា​។



សម្តេច​ថា តាមរយៈ​សកម្មភាព​នោះ នឹង​ជួយ​ដល់​កាកបាទក្រហមកម្ពុជា​ក្នុង​ការ​បន្ត​ធ្វើ​សកម្មភាព ក៏ដូចជា​បេសកកម្ម មនុស្សធម៌​របស់​ខ្លួន​ក្នុងការ​បន្ត​ជួយ​ដល់​ប្រជាជន​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​ហើយ ជាពិសេស​គឺ​ការ​ឆ្លើយតប​ទៅនឹង តម្រូវការ​របស់​ប្រជាជន​ជាក់ស្ដែង ជាពិសេស ស្ត្រី​មេម៉ាយ ចាស់ជរា ជនពិការ ក៏ដូចជា​ប្រជាជន​ដែល​បាន​រងគ្រោះ​ដោយសារ​ឧប្បត្តិហេតុ​ ឬ​ គ្រោះធម្មជាតិ​ផ្សេងៗ ដូច គ្រោះ អគ្គិភ័យ និង​ការ​ជួយ​សាងសង់​ផ្ទះ ដែល​រង​គ្រោះ ដោយសារ ខ្យល់​កន្ត្រាក់​ជាដើម។

សម្តេច​បន្ត​ថា ក្នុង​ស្ថានភាព​ដែល​យើង​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ក្តៅ រាំងស្ងួត ខ្វះខាត​ទឹក​ប្រើប្រាស់​នោះ កាកបាទក្រហម​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បន្ត​ជួយ​ជីក​អណ្ដូង​, ជីក​ស្រះ ដល់​ប្រជាពលរដ្ឋ ហើយ​ជា​មួយ​នេះ​កាកបាទក្រហមកម្ពុជា​ថ្នាក់​សាខា​នៅតែ​បន្ត​ជួយ​សហការ​គ្នា​ទៅវិញទៅមក តាមរយៈ​ការ​ឆ្លើយតប​នៅ​ថ្នាក់ ខេត្ត និង បន្ត ជួយ​នៅ​ថ្នាក់កណ្ដាល​ផង​ដែរ ជាពិសេស​គឺ ការ​ផ្ដល់​ដោយ​ប្រសិទ្ធភាព ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស ប្រកបដោយ​ប្រសិទ្ធភាព​និង​បាន​ទាន់​ពេល​វេលា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu