ព្រះចៅអធិរាជ Naruhito បានជំរុញឲ្យប្រទេសជប៉ុនត្រូវធ្វើការរួមគ្នាដើម្បីសន្តិភាពពិភពលោកខណៈពេលព្រះអង្គ បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅថ្ងៃសៅរ៍នៅចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់។
ព្រះចៅ Naruhito ព្រះជន្ម៥៩វស្សាដែលបានឡើងគ្រងរាជ្យបល្ល័ង Chrysanthemum កាលពីថ្ងៃពុធមានបន្ទូលថា “ខ្ញុំសូមជូនពរឲ្យប្រទេសរបស់យើងរួមដៃជាមួយប្រទេសក្រៅដើម្បីស្វែងរកសន្តិភាពឲ្យពិភពលោកនិងការអភិវឌ្ឍបន្ថែមទៀត”។
ព្រះចៅអធិរាជទី១២៦របស់ជប៉ុនអង្គនេះបានបង្ហាញខ្លួនរយៈពេលខ្លីនៅលើយ៉រកញ្ចក់របស់ព្រះបរមរាជវាំងនៅកណ្តាលទីក្រុងតូក្យូរួមជាមួយរាជវង្សពេញវ័យដទៃទៀតព្រមទាំងអធិរាជនី Masako ផងដែរ។
ព្រះចៅអធិរាជនិងអធិរាជនីដែលសម្រាកពីតំណែង Akihito និង Michiko គឺមិនបានចូលរួមជាមួយបុត្ររបស់ខ្លួនទេនៅពេលដែលអ្នកទាំងពីរសម្រេចចិត្តដកខ្លួនចេញពីមុខតំណែងជាផ្លូវការបន្ទាប់ពីការសោយរាជ្យរយៈពេលបីទសវត្ស។
ព្រះចៅអធិរាជ Akihito ព្រះជន្ម៨៥វស្សាគឺជាអធិរាជជប៉ុនដំបូងគេដែលដាក់រាជ្យក្នុងរយៈពេលជាងពីរសតវត្ស។
ព្រះអង្គ Akihito បានក្លាយជាអធិរាជនៅក្នុងឆ្នាំ១៩៨៩បន្ទាប់ពីការសោយទិវង្គតរបស់បិតាទ្រង់ព្រះនាម Hirohito។
ក្លឹបនានាបានប្រារព្ធពិធីរាប់ថយក្រោយកាលពីយប់ថ្ងៃអង្គារ កាំជ្រួចបានផ្ទុះឡើងនៅលើអាកាសហើយហាងលក់ដូរនានាបានដាក់លក់ទំនិញបញ្ចុះតម្លៃពិសេសដើម្បីគោរពដល់ “Reiwa” ដែលជាឈ្មោះសករាជថ្មីក្រោមការគ្រងរាជរបស់ព្រះចៅអធិរាជ Naruhito។ គូស្វាមីភរិយារាប់រយគូបានប្រញាប់ប្រញាល់ទៅការិយាល័យក្រុងដើម្បីចុះឈ្មោះរៀបអាពាហ៍ពិពាហ៍៕ AFP
Source: Kampuchea Thmey Daily
0 Comments