បាត់ដំបង ៖ មួយរយៈ នៃពាក់កណ្ដាលត្រីមាសទី២ នេះ គ្រោះធម្មជាតិ បានយាយីទៅលើលំនៅដ្ឋានប្រជាពលរដ្ឋរាប់រយខ្នង នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ក្រោយពីមានភ្លៀងធ្លាក់ម្តងៗ។
ករណីខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចមុខប្រាសាទបាណន់ ស្ថិតក្នុង ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដែលនៅទីនោះបាននិយាយថា នៅមុនពេលកើតហេតុ គឺមេឃបានធ្លាក់ភ្លៀងមួយមេយ៉ាងខ្លាំង នៅពេលនោះដែរ ក៏ស្រាប់តែមានខ្យល់កន្ត្រាក់បោកបក់មកតែម្តង បណ្តាលឲ្យរលំដើមឈើ ១ ដើម ដែលជាប្រភេទដើមគីនីន ទៅលើតូបលក់ឥវ៉ាន់មួយកន្លែងដែលនៅក្នុងទីនោះ បណ្តាលឲ្យមែកឈើបោកប៉ះទៅលើជនរងគ្រោះ ឈ្មោះ ពឹង សុខុម ហៅប៉ោង ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ រងរបួស។ បច្ចុប្បន្ន ស្ត្រីរងគ្រោះ ដោយគ្រោះធម្មជាតិ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងហើយ៕
Source: Kampuchea Thmey Daily
0 Comments