មេដឹកនាំសហគមន៍មូស្លីមបាននិយាយថា ខណៈពេល ដែលមេខ្លោងនៃការវាយប្រហារអត្តឃាតអំឡុងពិធីបុណ្យ Easter ក្នុងប្រទេសស្រីលង្កាលោក Zahran Hashim បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអំពាវនាវជាសាធារណៈចំពោះការស្លាប់របស់អ្នកមិនមែនជាជនមូស្លីមនោះ គាត់បានធ្វើការអស់រយៈពេលជាច្រើនខែនៅក្នុងបន្ទប់សន្ទនាតាមអ៊ីនធើណិតជាលក្ខណៈឯកជនដើម្បីបញ្ចុះបញ្ចូលយុវជនចំនួន៦នាក់ឲ្យពលីជីវិតរបស់ពួកគេ។
គ្រិស្តសាសនិកនិងភ្ញៀវទេសចរបរទេសបានរងគ្រោះយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារលើព្រះវិហារបីកន្លែងនិងសណ្ឋាគារបីកន្លែងដែលបានសម្លាប់មនុស្សចំនួន២៥៧នាក់ ប៉ុន្តែសហគមន៍មូស្លីមរបស់ប្រទេសស្រីលង្កាក៏មានការភ័យខ្លាចផងដែរនិងកំពុងពិនិត្យមើលសាវតាររបស់លោក Hashim និងអ្នកមានជំនឿជីហាដរបស់គាត់។
ប៉ូលិសនិងបងប្អូនមូស្លីមបាននិយាយថា លោក Hashim ដែលស្លាប់ក្នុងការវាយប្រហារលើសណ្ឋាគារ Shangri-La កាលពីថ្ងៃទី២១ ខែមេសាបានបំផុសឲ្យបងប្អូនប្រុសមានទ្រពសម្បត្តិឈ្មោះ Ilham Ibrahim និង Inshaf Ibrahim ចូលរួមក្នុងការវាយប្រហាររបស់គាត់។
ប៉ូលិសស៊ើបអង្កេតបាននិយាយថា “យើងសង្ស័យថា បងប្អូនប្រុសទាំងពីរនាក់នេះបានប្រើប្រាស់ប្រាក់ពីអាជីវកម្មគ្រឿងទេសរបស់ពួកគេដើម្បីផ្គត់ផ្គង់សម្រាប់ការបំផ្ទុះគ្រាប់បែក។ វាហាក់បីដូចជាថា ការបញ្ចុះបញ្ចូលគឺធ្វើឡើងតាមរយៈអ៊ីនធើណិតដូចជា Facebook និង YouTube ជាដើម”។
លោក R. Abdul Razik មេដឹកនាំនៃក្រុម Ceylon Thowheed Jama'ath (CTJ) បាននិយាយថា “យើងជឿជាក់ថា Zahran បានបញ្ចុះបញ្ចូលមនុស្សទាំងនេះដោយប្រើប្រាស់ Facebook។ ជាពិសេសកាលពីឆ្នាំមុន គាត់បានអំពាវនាវដោយបើកចំហសម្រាប់ការសម្លាប់មនុស្សមិនមែនជនមូស្លីម”។
ក្រុមអ្នកស៊ើបអង្កេតនិងមេដឹកនាំសហគមន៍ជឿជាក់ថា ក្រុមនេះក៏បានប្រើប្រាស់សារឯកជនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីរក្សាទំនាក់ទំនងដោយគ្មានការកត់សំគាល់ពីអាជ្ញាធរផងដែរ។
CTJ និងស្ថាប័នសំខាន់នៃបព្វជិតសាសនាឥស្លាមគឺ All Ceylon Jamiyyathul Ulama បានប្រាប់ឲ្យមានការបង្កើតសន្តិសុខរបស់ប្រទេសស្រីលង្កាទៅលើលោក Hashim និងជំនួយការរបស់គាត់ប៉ុន្តែបាននិយាយថា ការព្រមានរបស់ពួកគេមិនបានទទួលការយកចិត្តទុកដាក់នោះទេ។
រដ្ឋាភិបាលប្រទេសស្រីលង្កាបានទទួលស្គាល់រួចទៅហើយថា ការព្រមានចារកម្មបរទេសអំពីការវាយប្រហារនេះមិនត្រូវបានបញ្ជូនទៅឲ្យរដ្ឋមន្ត្រីឡើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments