ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានថ្លែងអំណរគុណដល់ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដែលតែងតែចុះជួយប្រជាពលរដ្ឋនៅពេលជួបទុក្ខលំបាក។
យោងតាមប្រភពពីបងស្រី ជា ថារ៉េត ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូងបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី៤ឧសភានេះថា បងស្រី សូមថ្លែងអំណរគុណដល់ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដែលលោកតែងតែចុះជួយប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាក។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ មានភ្លៀងធ្លាក់មួយមេធំ បង្កឲ្យទឹកលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ រួមទាំងផ្លូវចូលភូមិ ហើយខណៈនោះ សត្វកណ្តុរ ក៏ដូចជាសត្វពិសផ្សេងៗបានរត់ចេញពីលូធ្វើឲ្យប្រជាពលរដ្ឋមានការភយ័ខ្លាចព្រោះឲ្យទឹកលិចភូមិគឺសត្វពិសចេញព្រោង។
បងស្រី ថារ៉េត បន្តថា ពេលនោះប្រជាពលរដ្ឋមិនដឹងរកវិធីអ្វីដើម្បីឲ្យទឹកស្រកទៅវិញទេ ប៉ុន្តែខណៈពេលដែលប្រជាពលរដ្ឋកំពុងជួបការលំបាក ស្រាប់តែ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចុះទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបន្តនាំយកគ្រឿងចក្រចុះស្តាប្រឡាយបង្ហូរទឹក ហើយទីតាំងណាដែលមានសំរាមកកស្ទះ លោកអភិបាលខណ្ឌ បានជួលរថយន្តបូមលូមកបូមភ្លាមៗ ធ្វើឲ្យទឹកដែលលិចបានស្រកចុះប្រមាណជា៣ម៉ោង ទឹកបានរីងស្ងួតដូចដើម។
សកម្មភាពចុះជួយប្រជាពលរដ្ឋពេលមានទុក្ខលំបាកបែបនេះ គឺប្រជាពលរដ្ឋលោកសូមថ្លែងអំណរគុណដល់លោកខណ្ឌច្បារអំពៅ ដែលលោកបានចុះជួយប្រជាពលរដ្ឋបានទាន់ពេល កុំអីមិនដឹងជាលំបាកបែបណា ព្រោះសត្វពិសចេញពីលូយ៉ាងច្រើនដែលអាចទិច ឬខាំប្រជាពលរដ្ឋជាក់ជាពុំខាន៕
Source: Kampuchea Thmey Daily
0 Comments