Ad Code

ឡើង​ផ្សារ​ដំបូល ឆក់​ខ្សែភ្លើង ធ្លាក់​មក​ដី​ប៊ិះ​ស្លាប់



បាត់ដំបង ៖ បុរស​ម្នាក់ ​ដែល​មាន​មុខរបរ​ជាជាង​ផ្សា​ដែក កំពុង​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ធ្វើការ​សង្គ្រោះ បន្ទាប់ពី​បុរស​រូប​នេះ​ បាន​ឡើង​ទៅ​ផ្សារ​គ្រោង​ដែក​នៅ​លើ​ដំបូល ហើយ​បាន​ឆក់​នឹង​ចរន្ត​អគ្គីសនី​បណ្តាល​ឲ្យ​ធ្លាក់​មក​ដី​តែម្តង។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១និង៥០​នាទី​រសៀល ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​អាហារដ្ឋាន នាង​ចំប៉ា​ថោង ស្ថិត​ក្នុង ភូមិ​មោង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង។



បើ​តាម​ប្រភព​នៅក្បែរ​ទីតាំង​ខាងលើ បាន​និយាយ​ថា នៅ​មុនពេល​កើតហេតុ គឺ​មាន​ក្រុម​ជាង ១ ក្រុម បាន​ឡើង​ទៅ​លើដំបូល​អាហារ​ដ្ឋា​ន​ខាងលើ ដើម្បី​ផ្សារ​គ្រោង​ដែក​ប្រក់​ជា​ដំបូល។

ប្រភព​ដដែល​បាន​បន្ត​ថា នៅពេល​នោះ​ដែរ ​ក៏​មាន​ជាង​ម្នាក់​ឈ្មោះ ណាត ណាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ជាងផ្សារដែក រស់នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ​ខេត្តបាត់ដំបង បាន​ឡើង​ទៅ​ខាងលើ​ ហើយ​ទាញ​ដែក​ចុះឡើង ដែល​គេ​សង្ស័យ​ថា ​អាច​ចុង​ដែក​ប៉ះទង្គិច​ទៅ​នឹង​ខ្សែភ្លើង​ ទើប​ធ្វើ​ឲ្យ​ឆក់​ធ្លាក់​មក​ដី​បង្ក​ឲ្យ​ប៉ះទង្គិច​ត្រង់​ក្បាល​របួស​យ៉ាងធ្ងន់ធ្ងរ។



ភ្លាមៗ​នោះដែរ ជនរងគ្រោះ​ត្រូវ​បាន​ម្ចាស់​ទីតាំង​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មោង​ឫស្សី នេះ​គឺជា​បញ្ហា​សម្រាប់​អ្នក​ដែល​សាងសង់​លំនៅឋាន​ក្បែរ​គន្លង​ចរន្ត​អគ្គិសនី​ឆ្លងកាត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu