Ad Code

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ត​ផ្សព្វផ្សាយ ការផ្តល់សេវា​រដ្ឋ រដ្ឋបាល​លើ​វិស័យ​ពាណិជ្ជកម្ម​តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ​



ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ផ្សព្វផ្សាយ​ការផ្តល់សេវា​រដ្ឋបាល​លើ​វិស័យ​ពាណិជ្ជកម្ម​តាមរយៈ​អង្គភាព​ច្រកចេញចូល​តែមួយ ​រាជធានី​ភ្នំពេញ​ នារសៀល​ថ្ងៃទី​៣​ឧសភា បន្ទាប់ពី​បាន​ផ្សព្វ​ផ្សាយ​រួចមកហើយ​នូវ​វិស័យ​ជាច្រើន​កន្លងមក​។​

​លោក ​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​អស់លោក លោកស្រី​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​មក​ផ្សព្វផ្សាយ​នាពេលនេះ​ ក្នុង​គោល​បំណង​ឲ្យ​បងប្អូន​បាន​យល់ដឹង​ពី​យន្តការ​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

លោក​បន្តថា ច្រកចេញចូល​តែមួយ ​គឺជា​កន្លែង​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ​តាម​និតិ សាមញ្ញ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ប្រសិទ្ធ​ផល តម្លាភាព​ និង​គណនេយ្យភាព​។​លុបបំបាត់​អំពើពុករលួយ​ ឬ​ការបង់ប្រាក់​ខុសច្បាប់​កំណត់ កាត់បន្ថយ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​សុំច្បាប់​អាជីវកម្ម​ណាមួយ​។​

ជាមួយគ្នានេះដែរ លោកស្រី ​មួក យុវ​ល​ក្ខ័ ប្រធាន​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​នីតិ​វិធី​ នៃ​ការ​សុំ​សេវា​,​រយៈពេល ​នៃ​ការ​ផ្តល់​សេវា និង ​តម្លៃ​ដែល​ត្រូវ​បង់​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​។​ ជាពិសេស ​ស្នើសុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​អញ្ជើញ​មក​ដោយផ្ទាល់​មិនចាំ​បាច់​មាន​អ្នក​រត់ការ​ក្នុងការ​សុំ​សេវា​នៅ​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ​។

​លោកស្រី​ក៏បាន​លើកឡើង​ពី​នីតិ​វិធី​ពាក់ព័ន្ធ​នឹង​ការចេញលិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​លោហៈ​ធាតុ​ត្បូងថ្ម មានតម្លៃ​ជា​គ្រឿង​អលង្ការ​នៅ​រាជធានី​ភ្នំពេញ​,​នៅក្រៅ ​និង​ក្នុង​ផ្សារ​និង​លិខិត​អនុញ្ញាត បិទ​ស្លាក​ថ្លៃ​ជា​រូបិយប័ណ្ណ​បរទេស​ជាដើម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu