Ad Code

UN និយាយថា មនុស្ស​ជិត​៤០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការប្រយុទ្ធ​គ្នា​ក្នុងប្រទេស​លី​ប៊ី​ ខណៈ​៥០,០០០​នាក់​ផ្លាស់​ទីលំនៅ



អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា មនុស្ស​យ៉ាងតិច​៣៩២​នាក់​ត្រូវបាន​សម្លាប់​និង​១,៩៣៦​នាក់​រងរបួស​ចាប់តាំងពី​បុរស​ខ្លាំង Khalifa Haftar បើក​ការវាយលុក​មួយ​នៅ​រដ្ឋធានី​របស់​ប្រទេស​លី​ប៊ី​កាលពី​ខែ​មុន​។​

យោងតាម​ស្ថាប័ន​មួយទៀត​របស់​អង្គការសហប្រជាជាតិ​គឺ​អង្គការ​សម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) បាន​និយាយថា មនុស្ស​ជាង​៥០,០០០​នាក់​ត្រូវ​ផ្លាស់​ទីលំនៅ​ដោយសារតែ​លទ្ធផល​ដោយផ្ទាល់​នៃ​ជម្លោះ​ប្រដាប់អាវុធ​ដ៏​ខ្លាំងក្លា​នៅក្នុង​ទីក្រុង​ទ្រី​ប៉ូ​លី​។​
OCHA បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​នៅលើ​បណ្តាញ​សង្គម Twitter ថា “​យើង​ព្រួយបារម្ភ​អំពី​តួលេខ​នៃ​ការ​ភៀសខ្លួន​”​។​

កងទ័ព​ជាតិ​លី​ប៊ី (LNA) របស់លោក Haftar បានចាប់ផ្តើម​ការវាយលុក​ប្រឆាំងនឹង​រដ្ឋាភិបាល​ជាតិ (GNA) ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រី​ប៉ូ​លី​កាលពី​ថ្ងៃទី​៤​ខែមេសា​។​
​ចាប់តាំងពី​ពេលនោះ​មក កងកម្លាំង​ដែល​ស្មោះត្រង់​នឹង GNA បានចាប់ផ្តើម​ការវាយលុក​តបត​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ភាពជាប់គាំង​នៅលើ​ដី​នៅ​ជាយក្រុង​ភាគខាងត្បូង​។​

លោក Othman Abdel Jalil ដែលជា​រដ្ឋមន្ត្រី​អប់រំ​របស់ GNA និង​ជា​ប្រធាន​គណៈកម្មាធិការ​វិបត្តិ​របស់​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​ចំនួន​៥៥,០០០​នាក់​ត្រូវបាន​ជម្លៀសចេញ​។​

លោក Jalil បាន​និយាយថា មជ្ឈមណ្ឌល​ទទួល​មនុ​ស្ស​ចំនួន​៤០​កន្លែង​និង​សាលារៀន​ចំនួន​២៧​កន្លែង​បាន​បើកទ្វារ​ដើម្បី​ស្វាគមន៍​អ្នក​ដែល​ត្រូវការ​។​

យោងតាម​ទីភ្នាក់ងារ​មនុស្សធម៌​បាន​ឲ្យ​ដឹងថា ជន​ស៊ីវិល​ភាគច្រើន​ដែល​បានគេច​ចេញពី​ការប្រយុទ្ធ​គ្នា​បាន​រកឃើញ​ជម្រក​ជាមួយ​សាច់ញាតិ​ឬ​មិត្តភក្តិ​ដោយ​គ្មាន​ការចុះឈ្មោះ​ជាមួយ​អាជ្ញាធរ​៕ AFP

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu