Ad Code

លោក​អភិបាលខណ្ឌ​មានជ័យ​ផ្តល់​ប័ណ្ណ ប​សស ជូន​ដល់​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ចំនួន​៣៩០​ប័ណ្ណ



ភ្នំ​ពេ​ញ ៖ លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​ដោយមាន​ការចូលរួម​ពី​លោក​អែម សុខ​លាង ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ កាលពី​ព្រឹក​ថ្ងៃទី​៣​ ខែឧសភា​នេះ​ បាន​នាំ​យក​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​(​ប​សស​)​ចំនួន​២៩០​ទៅ​ផ្តល់​ដល់​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុងពេល​ទៅ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​។

លោក​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍​ថា ប័ណ្ណ ប​សស នេះ​គឺ​មាន​សា​រៈ​សំខាន់​ណាស់​ខណៈ​ពេល​ដែល​យកទៅ​បង្ហាញ​ដល់​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ព្យាបាល​ជំងឺ​ឥតគិតថ្លៃ​។ ​ការ​យក​ប័ណ្ណ​ប​សស ទៅ​ប្រើ​ប្រាស់​គឺ​ត្រូវ​ភ្ជាប់​ទៅជា​មួយ​ដោយ​អត្តសញ្ញាណ​ប្រជាពលរដ្ឋ ឬ ​សំបុត្រកំណើត​។



លោក​អភិបាលខណ្ឌ​បាន​បន្ត​ថា ​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ហៅ​កាត់​(​ប​សស​)​នេះ​គឺ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឡើង​សម្រាប់​ផ្តល់​ដល់​កម្មករ​កម្មការិនី ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុងការ​ពិនិត្យ​ជំងឺ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥតគិតថ្លៃ​។ ​ហើយ​ប័ណ្ណ​នេះ​ មិនអាច​ឲ្យ​មិត្ត​ភ័ក្រ​ យ​ក​ទៅប្រើ​ប្រាស់​បានឡើយ​ ព្រោះ​ក្នុង​ប័ណ្ណ​បាន​បញ្ជាក់​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវ​បាន​ផ្តល់​ដោយ​អាជ្ញាធរ​ត្រឹមត្រូវ​ណាស់​។

តំណាង​ឲ្យ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​គិត​គូរ​ពី​សុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​មន្ត្រីរាជការ​និង​កម្មករ​កម្មការិនី​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បង្កើត​ឲ្យ​មាន​ប័ណ្ណ ប​សស សម្រាប់​ផ្តល់​ដល់​បងប្អូន​បាន​យក​ទៅ​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu