ព្យុះស៊ីក្លូន Fani ដែលជាព្យុះមួយក្នុងចំណោមព្យុះធំបំផុតដែលវាយប្រហារប្រទេសឥណ្ឌាក្នុងរយៈពេលជាច្រើនឆ្នាំមកនេះបានរំកិលខ្លួនចូលទៅក្នុងប្រទេសបង់ក្លាដែសនៅថ្ងៃសៅរ៍បន្ទាប់ពីបានបណ្តាលឲ្យមានការបំផ្លិចបំផ្លាញក្នុងប្រទេសឥណ្ឌា។
មនុស្សចំនួន៨នាក់ត្រូវបានគេរាយការណ៍ថាស្លាប់នៅក្នុងប្រទេសឥណ្ឌាហើយប៉ូលិសបង់ក្លាដែសបាននិយាយថា មនុស្សចំនួន៩នាក់បានស្លាប់មុនពេលព្យុះនេះវាយប្រហារព្រំប្រទល់។
មន្ត្រីបង់ក្លាដែសបានប្រាប់ AFP ថា មនុស្សប្រហែល៤០០,០០០នាក់ត្រូវបានគេនាំទៅទីជម្រក។
ភូមិចំនួន១៤ត្រូវបានជន់លិចដោយសារការធ្លាយទំនប់។
ព្យុះបានចុះខ្សោយប៉ុន្តែនៅតែមានខ្យល់បក់ក្នុងល្បឿនរហូតដល់៧០គីឡូម៉ែត្រក្នុងមួយម៉ោងហើយភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារពេញមួយយប់។
មនុស្សរាប់ពាន់នាក់ត្រូវបានគេប្រាប់ឲ្យជម្លៀសទៅកាន់តំបន់ឆ្នេរនៃរដ្ឋ West Bengal មុនការមកដល់របស់ព្យុះ Fani។ មនុស្សចំនួន៥,០០០នាក់បានចាកចេញពីតំបន់ទំនាបនិងទីក្រុង Kolkata ដែលមានប្រជាជន៤.៦លាននាក់។
អភិបាលក្រុង Kolkata លោក Firhad Hakim បាននិយាយថា “មនុស្សជិត១២នាក់ត្រូវបានជាប់
នៅពេលដែលអគារចាស់មួយនៅភាគខាងជើងទីក្រុងនេះបានដួលរលំ។ ពួកគេត្រូវបានជួយសង្គ្រោះនិងបញ្ជូនទៅកន្លែងដែលមានសុវត្ថិភាព”។
ព្រលានយន្តហោះអន្តរជាតិក្រុង Kolkata ត្រូវបានបញ្ជាឲ្យបិទ។ សេវារថភ្លើងក៏ត្រូវបញ្ឈប់ផងដែរ។
កន្លែងរងការវាយប្រហារអាក្រក់បំផុតគឺរដ្ឋ Odisha ដែលនៅទីនោះព្យុះ Fani បានបង្កឲ្យមានការបាក់ដីកាលពីថ្ងៃសុក្រ។
ទីភ្នាក់ងារព័ត៌មាន Trust of India (PTI) បានរាយការណ៍ថា មនុស្សចំនួន៨នាក់បានស្លាប់នៅរដ្ឋ Odisha៕ AFP
Source: Kampuchea Thmey Daily
0 Comments