ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយខ្លួនឯង បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវលំក្រាលក្រួសក្រហម ត្រង់ចំណុចគោកស្លែងគង់ ស្ថិតក្នុងភូមិប្រាសាទល្បើក ឃុំបេង ស្រុកបន្ទាយអំពិល។
អ្នកបើកបរឈ្មោះ រៀប រុន ភេទប្រុស អាយុ៥៥ឆ្នាំ ជាអតីតយុទ្ធជន រស់នៅភូមិសិទ្ធស៊េរីចាស់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (រងរបួសស្រាល) បើកបរម៉ូតូម៉ាក់វេវ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ប.ជ ១P.៦៧៤៩ លេខម៉ាស៊ីន HC ០៨E ១០៦១០៦៥ និង ប្រពន្ធ ឈ្មោះ លឿន ឡា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសិទ្ធស៊េរីចាស់ ឃុំគោកមន ស្រុកបន្ទាយអំពិល (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
មូលហេតុ អ្នកបើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលបេង បានចុះដល់កន្លែងកើតហេតុ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments