Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ចុះ​ពិនិត្យមើល​ស្ថានភាព​ព្រែក​បារាំង​ដែល​ត្រូវ​សាងសង់​បង្ហើយ



ភ្នំ​ពេ​ញ ៖ នៅ​ព្រឹក​ថ្ងៃទី​៣ ​ខែឧសភា​ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​និង​ទីតាំង​ព្រែក​បារាំង​ដែល​ត្រូវ​សាងសង់​បង្ហើយ​។



លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា​ ផ្លូវ​ព្រែក​បារាំង​នេះ​ គឺ​នឹង​ត្រូវ​សាងសង់​បង្ហើយ​ឲ្យ​ផុត​ដី​ព្រែក​ចាស់​ដែល​នៅសល់​មិន​ដល់​២០០​ម៉ែត្រ​នោះ​ទេ​។ ​ការ​សម្រុក​សាងសង់​បង្ហើយ​នេះ​គឺ​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​ភូមិ​បឹង​ឈូក​ បាន​ធ្វើដំណើរ​ងាយស្រួល​ជាង​ផ្លូវ​ចាស់​ដែល​មាន​ទទឹង​តូច​និង​លំបាក​បំផុត​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​។



លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​បន្ត​ថា ​ពេលនេះ​អ្នកជំនាញ​កំពុង​ចុះ​សិក្សា​ដើម្បី​សាងសង់​បង្ហើយ​និង​ពិនិត្យមើល​ប្រព័ន្ធ​លូ​អម​សង្ខាង​ផ្លូវ​ក្រែង​មាន​កកស្ទះ​សំរាម ​ព្រោះ​ជិត​ដល់​រដូវវស្សា​ទៅ​ហើយ​។ ក្នុង​ឱកាស​នោះ​ដែរ ​លោក​អភិបាលខណ្ឌ​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខាងកើត​វិទ្យាល័យ​ច្បារអំពៅ​ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។



ខ​ណៈ​នោះ​ ប្រជាពលរដ្ឋ​បាន​សំដែង​នូវ​ក្តី​រីករាយ​ពេល​បានឃើញ​សកម្មភាព​លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​ដែល​លោក​បាន​ជំរុញ​ឲ្យ​អ្នកជំនាញ​ជួយ​ព​ន្លឿ​ន​ក្នុង​ការសាងសង់​ផ្លូវ​លើ​ព្រែក​បារាំង​ឲ្យ​បាន​រួចរាល់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លោក​មាន​ផ្លូវធំ​ទូលាយ​បាន​ប្រើប្រាស់​ហើយ​បើ​សាងសង់​ផ្លូវ​រួចរាល់​គឺ​ហាងឆេង​ដី​របស់​ប្រជាពលរដ្ឋ​និង​ឡើង​ខ្ពស់​ដែល​មិន​នឹក​ស្មាន​ដល់​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu