Ad Code

សម្តេច​ប្រធានរដ្ឋសភា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព អតីត​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម



ភ្នំពេញ​ ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃទី​៣ ខែឧសភា​នេះ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព លោក​ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។



ក្នុងនាម​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្នុងនាម​សម្តេច​ផ្ទាល់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សូម​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​សែន​ក្រៀមក្រំ​បំផុត ជាមួយ​បក្ស​រដ្ឋ​និង​ប្រជាជន​វៀតណាម ព្រមទាំង​ក្រុម​គ្រួសារ​ចំពោះ​មរណភាព​ឯកឧត្តម ឡេ ឌឹ​ក​អា​ញ់ អតីត​ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​យប់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ​ដែល​ជា​ការបាត់បង់​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​របស់​ប្រជាជន​វៀតណាម​។



លោក ឡេ ឌឹ​ក​អា​ញ់ គឺជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់​កម្ពុជា ដែល​បានរួម​ចំណែក​ដ៏​ធំធេង​ជួយ​រំដោះប្រជាជន​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ជួយ​ស្តារ​និង​កសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​។



សម្តេច​សូម​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​លោក ឡេ ឌឹ​ក​អា​ញ់ បាន​ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu