Ad Code

ពលរដ្ឋ​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​ករណី​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​ខុសច្បាប់ ត្រូវបាន​រួច​ទោស អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឲ្យ​កម្ពុជា​វិញ​​



​​ឧ​ត្ត​រ​មានជ័យ​ ៖ នៅ​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច​ អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០១​នាក់​ តាម​ច្រក​អន្តរជាតិ​ជាំ ស្ថិតនៅ​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​​​ ដែលមាន​ឈ្មោះ ចាន់ ឃៀ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​រស់នៅ​ភូមិ​១០៥ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​
សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ថ្ងៃទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ជាប់​គុក​នៅ​ខេត្ត​ស៊ីសាកេត ​ប្រទេស​ថៃ ចូល​តាម​ច្រក​អូរ​ស្វាយ ភូមិសាស្ត្រ​ខ្មែរ​ភូមិ​/ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ទល់​ភូមិសាស្ត្រ​ថៃ​ភូមិ​ឃុំ​ស្ទឹង​ចាន់ ស្រុក​ឃុន​ហាន ខេត្ត​ស៊ីសា​កេត​។​
​បច្ចុប្បន្ន ក្រោយពី​ការអប់រំ​រួច សមត្ថកិច្ច​នៅ​មាត់ច្រក​ជាំ​បាន​ឲ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu