Ad Code

ឪពុក​ជា​កម្មករ​ ម្ដាយ​ស៊ីឈ្នួល​បោក​ខោអាវ​ឲ្យ​គេ តែ​កូនស្រី​ជា​សិស្ស​ពូកែ​ថ្នាក់​ជាតិ​ បាន​ទទួល​អំណោយ​ លោក ខៀវ កញ្ញា​រី​ទ្ធិ ១,០០០,០០០​រៀល



បន្ទាយមានជ័យ​ ៖ ក្មួយ​ស្រី ​ឈ្មោះ រិម ស្រី​និ​ច រស់នៅ​ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ជា​សិស្ស​ថ្នាក់​ទី​១២B នៃ​វិទ្យាល័យ​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ ក្មួយ​ស្រី​បាន​ប្រឡង​ជាប់​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​ ទោះ​ស្ថានភាព​គ្រួសារ​របស់​ក្មួយ​ស្រី​ក្រីក្រ​លំបាក​មែនទែន អាច​និយាយបានថា រក​ព្រឹក​ខ្វះ​ល្ងាច រក​ល្ងាច​ខ្វះ​ព្រឹក ព្រោះ​ឪពុក​ជា​កម្មករ រីឯ​ម្តាយ​ស៊ី​ឈ្នួល​បោក​ខោអាវ​ឲ្យ​គេ​​ យ៉ាងណាក្តី ​ក្មួយ​ស្រី​មិន​លះបង់​ការសិក្សា​នេះ​ចោល​ឡើយ​ ក្មួយ​ស្រី​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ រហូត​ទទួលបាន​លទ្ធផល​ជា​សិស្ស​ពូកែ​ថ្នាក់ជាតិ​ផ្នែក​អក្សរសិល្ប៍​ខ្មែរ ហើយ​ជា​សិស្ស​ពូកែ​តំណាង​ឲ្យ​ខេត្ត​បន្ទាយមានជ័យ​តែ​ម្នាក់​គត់ ដែល​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​ប្រចាំ​ឆ្នាំនេះ​។ ​ដោយសារតែ​ក្មួយ​ស្រី​មាន​ជីវភាព​ក្រីក្រ​ពេក ​ក្រុមគ្រួសារ​ដាច់ចិត្ត​ធ្វើការ​បង្ហោះ​តាម​ហ្វេស​ប៊ុក​រក​ជំនួយ ​ដើម្បី​ឲ្យ​កូន​របស់ខ្លួន​បន្ត​ការសិក្សា​ទៅមុខ​ឲ្យ​បាន​ជោគ​ជ័យ​។

​ក្រោយពី​ឃើញ​សារ​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុក ពី​ការ​តស៊ូ​រៀន​សូត្រ​របស់​សិស្សស្រី​រូប​នោះ លោក ខៀវ កញ្ញា​រី​ទ្ធិ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន បា​ន​សរសេរ​សារ​បង្ហោះ នៅលើ​គណនី​របស់​គាត់​ប្រកាស​ផ្តល់​ថវិកា ១,០០០,០០០​រៀល ដើម្បី​ជាការ​លើក​ទឹកចិត្ត​ឲ្យ​នាង​ខិតខំ​តស៊ូ រៀនសូត្រ បន្តទៀត។​

ក្នុងនោះ​គណៈ​គ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​ នឹង​រៀបចំ​ពិធី​ប្រគល់​រង្វាន់​លើកទឹកចិត្ត ដល់​កូនស្រី រឹម ស្រី​និ​ច ដែល​បាន​ប្រឡង​ជាប់ ចំណាត់ថ្នាក់​លេខ​៤​ តាម​លទ្ធភាព​ដែល​សាលា​អាច​ធ្វើ​ទៅបាន​ផងដែរ​។

​ក្នុងនោះ​ ក្រុម​គ្រួសារ​របស់​ក្មួយ​ស្រី​បានធ្វើការ​អំពាវនាវ​បងប្អូន​ដែល​មាន​ធនធាន ​មេត្តា​ជួយ​ដល់​កូន​របស់​ខ្លួន​តាម​លទ្ធភាព​ផង​ ព្រោះ​កម្រ​រ​ក​បាន​ក្មេង​ណា ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ហើយ ​ខិតខំ​រៀន​សូត្រ​ក្លាយទៅជា​សិស្ស​ពូកែ​ណាស់​ នេះ​ជា​ធនធានមនុស្ស​ដ៏​ល្អ​មួយ​ដែល​ថ្នាក់ដឹកនាំ​ត្រូវ​ចាប់​អារម្មណ៍​៕

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu