Ad Code

មីយ៉ាន់ម៉ា​ដោះលែង​អ្នកកាសែត​រ៉​យ​ទ័រទាំង​ពីរ​នាក់



​​អ្នកសារព័ត៌មាន​រ៉​យ​ទ័​រ​ពីរ​នាក់​ដែល​ជាប់ពន្ធនាគារ​ដោយសារ​ការ​រាយការណ៍​របស់​ពួកគេ​អំពី​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ដើរ​ចេញពី​ពន្ធនាគារ​នៅ​ថ្ងៃ​អង្គារ​បន្ទាប់ពី​ពួកគេ​ត្រូវបាន​ដោះលែង​នៅក្នុង​ការលើកលែងទោស​របស់​ប្រធានាធិបតី​។លោក Wa Lone និង​លោក Kyaw Soe Oo ត្រូវបាន​ចោមរោម​ដោយ​អ្នកកាសែត​នៅពេលដែល​ពួកគេ​ចាក​ចេញពី​ពន្ធនាគារ Insein របស់​ទីក្រុង​យ៉ាំង​ហ្គោ​ន​បន្ទាប់ពី​ការឃុំ​ឃាំង​រយៈពេល​យូរ​របស់​ពួកគេ​។

​ការចាប់ខ្លួន​របស់​ពួកគេ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៧​បានធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​និមិត្តរូប​ជាស​កល​និង​ជាស​ញ្ញា​មួយ​នៃ​សេរីភាព​សារព័ត៌មាន​កាន់តែ​យ៉ាប់យ៉ឺន​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ក្រោម​ការដឹកនាំ​របស់លោក​ស្រី អោ​ង​សាន​ស៊ូ​ជី​។លោក Wa Lone អាយុ​៣៣​ឆ្នាំ​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​សម្រាប់​ការ​តស៊ូ​មតិ​ដើម្បី​ដោះលែង​ពួកគេ​ហើយ​បាន​ប្ដេជ្ញា​ថា​គាត់​នឹង​ត្រលប់​ទៅធ្វើ​ការ​វិញ​។

​លោក Steven Adler និពន្ធ​នាយក​របស់​រ៉​យ​ទ័​របា​ន​និយាយថា “​យើង​ពិត​ជាមាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នកយកព័ត៌មាន​ដ៏​ក្លាហាន​របស់​យើង​”​។​គួរ​បញ្ជាក់​ជាថ្មី​ថា បុរស​ទាំងពីរ​ត្រូវបាន​កាត់ទោស​ពីបទ​រំលោភ​លើ​ច្បាប់​អាថ៌កំបាំង​ផ្លូវការ​ហើយ​ត្រូវបាន​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ​។

​នៅពេល​នៃ​ការចាប់ខ្លួន​របស់​ពួកគេ ពួកគេ​បាន​រាយការណ៍​អំពី​ការសម្លាប់​រង្គាល​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​១០​នាក់​នៅ​ខែកញ្ញា​ឆ្នាំ​២០១៧​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ដែល​នៅ​ទីនោះ កងទ័ព​មី​យ៉ាន់​ម៉ា​បាន​បង្ខំ​ឲ្យ​ជនជាតិភាគតិច​ប្រហែល​៧៤០,០០០​នាក់​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​។​ករណីនេះ​បាន​ជំរុញ​ឲ្យ​មានការ​ថ្កោលទោស​នៅ​ជុំវិញ​ពិភពលោក​។​ ​រ៉​យ​ទ័​របា​ន​និយាយថា អ្នក​ទាំងពីរ​ត្រូវបាន​ដាក់​ពន្ធនាគារ​ដើម្បី​ជាការ​សងសឹក​ចំពោះ​របាយការណ៍​ដែល​លាតត្រដាង​របស់​ពួកគេ​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu