Ad Code

ខំ​សន្សំ​លុយ ទិញ​ដី​ឡូ​តិ៍​បង់​រំលស់​ប៉ះចំ​ក្រុមហ៊ុន​លក់​ដី​ខ្យល់ ទារ​លុយ​វិញ​ក៏​មិនបាន ទៅ​រុះរើ​យក​អីវ៉ាន់​ខ្លះ ពី​ទីស្នាក់ការ​ប៊ិះ​ជាប់គុក​ខ្លួនឯង​ទៀត



ភ្នំពេញ ៖ ក្នុង​រយៈពេល​ចុងក្រោយ​នេះ ​បាតុភាព​រញ៉េរញ៉ៃ​រវាង​អតិថិជន​អ្នកទិញ​ដី​ឡូ​តិ៍​បង់​រំលស់​ពី​ក្រុមហ៊ុន​លក់​ដី​ខ្យល់​មួយចំនួន​បាន​នឹង​កំពុង​កើតមានឡើង​យ៉ាង​ក្ដៅគគុក ដោយ​ក្រុមហ៊ុន​ខិលខូច​អស់​ទាំង​នោះ យក​តែ​លុយ​គេ ហើយ គ្មាន​ដី​ឲ្យ​គេ ដើរទៅ​ចង្អុល​ដី​គេ ត្រង់នេះ​ ឬ​ ត្រង់នោះ​ទី​បំផុត​រក​ដី​ឲ្យ​អតិថិជន​មិនបាន​១​ចំអាម​ផង សូម្បី តែ​សុំ​ទារ​យក​លុយ​វិញ​ក៏​សុំ​មិនបាន​ដែរ​. សន្យា​ចោល​រហូត ទីបំផុត​សន្យា ឲ្យ​រុះរើ​យក​ទីស្នាក់ការ​នោះ​ចុះ ដល់ ថ្ងៃ​កំណត់​ម្ចាស់​លុយ​ទៅ​រុះរើ​មែនទែន បែរជា ម្ចាស់​ក្រុមហ៊ុន​លក់​ដី​ឡូ​តិ៍​ខ្យល់ សម្ដី​មេឃ​ទ្រាប់​អង្គុយ ប្ដឹង​ប៉ូលិស​ឲ្យ​ឃាត់ខ្លួន​ទៅវិញ អត់​បាន​លុយ​វិញ​ហើយ ចង់​វ័ណ្ឌ.ក ប៊ិះ​ជាប់គុក​ទៀត។



ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ជម្លោះ​ដ៏​សែន​ចម្រូងចម្រាស រវាង​ភាគី​អ្នកទិញ​ដី ជាមួយ​ភាគី​ខាង​ក្រុមហ៊ុន​លក់​ដី​ខ្យល់​នោះ ផ្តើម​ចេញពី​អត់​មាន​ដី​ឲ្យ​អតិថិជន ហើយ​គ្មាន​លុយ​សង​គេ​វិញទៀត កើតជា​រឿង​ជម្លោះ​ពាក្យ សម្តី ផ្អើល​សមត្ថកិច្ច ចុះទៅ​សម្របសម្រួល កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​លក់​ដី​ឡូ​តិ៍ ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។



សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​លក់​ដី​ខាងលើ​យីហោ រៀល ប្រ​ជេ​ក ប៊ី​ហ្ស​នេស ឯ​.​ក ដែល​មាន​អាសយដ្ឋាន ផ្ទះ​លេខ​៣៦ មហាវិថី​ឈ្នះ ឈ្នះ ក្នុងភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បើ​យោង​តាម​សម្តី​ភាគី​ខាង​អ្នកទិញ​ឈ្មោះ សាន មឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ទិញ​ដី​បង់​រំលស់ ពី​ក្រុមហ៊ុន​ខាងលើ​នេះ​ដោយ បង់លុយ​ជា​ដំណាក់កាលៗ ហើយ​គាត់​បង់​អស់​២៥០០​ដុល្លារ ក្នុង​តម្លៃ​ដី សរុប​៩៨០០​ដុល្លារ ហើយ​បង់​ក្នុង​១​ខែ​២០០​ដុល្លារ ដោយ​បង់​បាន​៥​ខែ តែ​អ្វី​ដែល​មិន​នឹកស្មាន​ដល់ ខំ​បង់លុយ​អស់​២៥០០​ដុល្លារ​ហើយ បែរជា​ក្រុមហ៊ុន មិន​មាន​ដី​ប្រគល់​ឲ្យ​ទៅវិញ សួរ​លិច ធ្លាយ​កើត សួរ​កើត​ធ្លាយ​ទៅ​ជើង ទីបំផុត ទើប​ដឹង​ថា ក្រុមហ៊ុន​លក់​ដី​ខ្យល់ រកតែ​ដី​មួយ​ចំអាម​ក៏ គ្មាន​ផង ដើរ​តែ​ចង្អុល​ដី​គេ ម្តង​ដី​នេះ ម្តង​ដី​នោះ អស់ជម្រើស សល់​អស់ជម្រើស ក៏បាន សន្យា​ប្រគល់​ឲ្យ​លុយ​វិញ។

ប្រភព​បន្ដ​ថា ការសន្យា​ប្រគល់​លុយ​វិញ​នោះ​ទៀតសោត បើ​មិនបាន​គ្រប់​ចំនួន តាម​កិច្ចសន្យា​ទេ​នោះ គេ​នឹង​ប្រគល់​ឲ្យ​ភាគី​ខាង​ម្ចាស់បំណុល ដែលជា​ជា​ភាគី​ខាង​អ្នកទិញ​ដី ចង់​រុះរើ យក​តូប យក​ទីស្នាក់ការ ចង់​យក​អ្វី​ក៏​យក​ទៅ។ ស្រាប់តែ ដល់​ថ្ងៃ​កំណត់ ក្រុមហ៊ុន ត្រូវ​ប្រគល់​លុយ​ឲ្យ​វិញ ស្រាប់តែ​គ្មាន​បាន​មួយ​រៀល បានតែ​សម្តី​យក​មេឃ​ទ្រាប់​អង្គុយ តែ​អត់​លុយ​សង​ម្ចាស់បំណុល ទើប​ភាគី​រងគ្រោះ រុះ រើ យក​ឥ​វ៉ាន់ នៅ​កន្លែង ទីស្នាក់ការ​ដើម្បី​កាត់កង​លុយ​ខ្លះ ព្រោះ​គេ​ធ្លាប់​សន្យា​ម្ដង​ជា ពីរ​ដង​ថា​ឲ្យ​ដី​តែ​គ្មាន​ដី​ឲ្យ បន្ទាប់មក​សន្យា​ឲ្យ​លុយ​វិញ​តែ​ក៏​គ្មាន​លុយ​ឲ្យ​ដែរ ទើប​ចុងក្រោយ គេ​សន្យា​ឲ្យ​រុះរើ​យក​សម្ភារៈ​ខ្លះ​ក្នុង​ទៅ​ស្នាក់ការ ដល់​មក​រុះរើ​បែរជា​ប្ដឹង​ប៉ូលិស​ទៅវិញ។



តាម​ភាគី​ខាង​ក្រុមហ៊ុន​លក់​ដី​ខ្យល់ ឈ្មោះ លី វ៉ា​ឌី​ណា មាន​ទីលំនៅ ភូមិ សង្កាត់​កើតហេតុ មិនមាន​ការ​បំភ្លឺ ជុំវិញ​ដី ដែល​លក់​ឲ្យ​អតិថិជន​ថា ​នៅ​ត្រង់​ណា​ឡើយ ក្រោយពី​ភាគី​ខាង​អតិថិជន​ខ្លួន ប្រមូល​ឥ​វ៉ាន់ បែរ​ជា​ឆ្ការ​ដៃជើង ឡាំប៉ា ខឹង​ប្តឹង​ប៉ូលិស​ទៅវិញ ទើប​ភាគី​អតិថិជន ចោទសួរ ថា​ឯ ណា​ទៅ​កិច្ចសន្យា​ពិត ដី​នៅ​ត្រង់​ណា ឯណា​ទៅ​លុយ ត្រូវ​សង ឲ្យ​តែ​គ្រប់​ចំនួន​តាម​ការសន្យា​វា​ចប់​រឿង​ហើយ ?

ភាព​ចម្រូងចម្រាស​គ្នា​រវាង អ្នកលក់​និង​អ្នកទិញ ការប្រមូល​យក​ឥវាន់​ត្រូវ​បាន​អាក់ខាន​ទៅវិញ បន្ទាប់ពី​អន្តរាគមន៍​ពី សមត្ថកិច្ច អាជ្ញាធរ រង់ចាំ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី តែ​ភាគី ខាង​រងគ្រោះ បាន​លើក​ឡើង​ដែរ​ថា កុំ​សន្យា​ខ្យល់ តៀត បើ​បាន​លុយ​វិញ​គេ​មិន​ទៅ​ធ្វើ​អីចឹង​ទេ ពេល​យក​លុយ​គេ​ក៏​ស្រួល​ម្ល៉េះ ដល់​គេ​មក​ទទួល យក​អ្វី​ដែល​ជា​របស់​គេ​វិញ​ហេតុ​អី​ក៏បង្ក​ការ​លំបាក​ទៅវិញ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu