Ad Code

ផឹកស្រា​ជាមួយ​ប្រពន្ធ​ក្លើ ​រហូត​ស្រវឹង​ ប៉ុនប៉ង​ចាប់រំលោភ ​ប្តី​ដឹងខ្លួន​ទាន់​ វាយ​មួយ​កំផ្លៀង​



​ភ្នំពេញ ​៖ បុរស​ម្នាក់​ ត្រូវបាន​ស្ត្រី​ម្នាក់​ដែលជា​ប្រពន្ធ​ពួកម៉ាក​ ​​ដាក់​ពាក្យបណ្ដឹង​ឲ្យ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ បន្ទាប់ពី​ផឹកស្រា​ស្រវឹង​ជាមួយ​ប្តី ​កាលពី​ព្រលប់ ​រួច​នាំគ្នា​ចូលដេក​ក្នុង​ផ្ទះ​រហូតដល់​យប់​រំលង​អធ្រាត្រ​ មានឱកាស​ស្ងាត់ ​បុរស​ជា​ក្លើ​ប្តី​បាន​ចុះ​ពីលើ​ឡៅតឿ​ ចូល​បន្ទប់​ស្ត្រី​រងគ្រោះ ​ធ្វើ​សកម្មភាព​ឡើង​ពោប​ពីលើ​ស្ត្រី​រងគ្រោះ​ចាប់​ទាញ​សារុង​ចោម​ពុំ​ច្របាច់​ដោះ​ ថើប​ញីញក់ ​រហូត​ប៉ះ​ប្តី​ក្បែរ​នោះ​ដឹងខ្លួន​ ឆោឡោ​វាយ​ប្រពន្ធ​មួយ​កំផ្លៀង ​សង្ស័យ​ត្រូវ​គ្នា​ ហើយ​ក្រោយ​កើតហេតុ​ បុរស​ជា​ក្លើ​រត់​គេច​ខ្លួន​បាត់ស្រមោល។

​ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​០០​នាទី​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​០៣​ខែឧសភា ​ឆ្នាំ​២០១៩​ នៅ​បន្ទប់​ជួល​មួយកន្លែង ​ក្នុងភូមិ​បឹង​សាឡាង ​សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ​។​

​ជនសង្ស័យ​ ឈ្មោះ ទី ភេទ​ប្រុស ​អាយុ​ជាង​៤០​ឆ្នាំ មាន​មុខរបរ​ម៉ៅការ​សំណង់​ ស្នាក់នៅ​សង្កាត់​ទួល​សង្កែ​១​ ខណ្ឌ​ឫស្សី​កែវ​។​ ចំណែកឯ​នារី​រងគ្រោះ​មានឈ្មោះ​ ស​ ច ន អាយុ​៤៧​ឆ្នាំ ​មុខរបរ​នៅផ្ទះ​មាន​កូន​ប្រុស/​ស្រី​៣​នាក់ ​ជាមួយ​ប្តី​មុន​។ ​រីឯ​ប្តី​ក្រោយ​មានឈ្មោះ ​រស់​ ហ៊ាន​ អាយុ​៣៩​ឆ្នាំ មាន​មុខរបរ​សន្តិ​សុខ​ឯកជន​ អ្នក​ទាំងអស់គ្នា​ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ​។​

​តាម​ស្ត្រី​រងគ្រោះ​ឲ្យ​ដឹងថា នៅ​ព្រលប់​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​ មុនពេល​កើត​ហេតុ​ ជនសង្ស័យ​បានមក​ផ្ទះ​នារី​រងគ្រោះ ​ហើយ​ឲ្យ​ស្ត្រី​រងគ្រោះ​ទៅ​ទិញ​ស្រា​ចំនួន​២​ដប ​ពេលនោះ​ប្តី​នារី​រងគ្រោះ​ ក៏​នៅ​ទីនោះ​ដែរ​ រួច​ពួកគេ​បាន​ផឹកស្រា​អស់​ជាង​១​ដប​គ្នា​បីនាក់​ ដោយ​ប្តី​នារី​រងគ្រោះ​មិនបាន​ផឹក​នោះ​ទេ​ ផឹក​តែ​ស្ត្រី​រងគ្រោះ ​ជនសង្ស័យ​ និង ​មិត្តភ័ក្ដិ​ប្រុស​ម្នាក់ទៀត​ប៉ុណ្ណោះ ​តែ​ជនសង្ស័យ​ផឹក​ស្រា​អស់​តែ​បន្តិច​ទេ​។

​លុះ​រហូតដល់​យប់​ជ្រៅ​ ពួកគេ​ឈប់​ផឹក​រួច​ ស្ត្រី​រងគ្រោះ​ក៏​ស្រវឹងស្រា ​បាន​គេង​ចោមពុង​សារុង​ជា​មួយ​ប្តី​ និង​កូនប្រុស​/ស្រី​៣​នាក់​ទៀត ​នៅក្នុង​បន្ទប់ ​លើ​ឥដ្ឋ​ ចំណែក​ជនសង្ស័យ​ និង​មិត្ត​ប្រុស​ម្នាក់​ទៀត​គេង​នៅ​ជាន់​ឡៅតឿ​។

ប្រភព​ដដែល​បន្តថា ​លុះដល់​ប្តី ​និង​កូនៗ ​រួមទាំង​គាត់​គេង​លក់​អស់​ហើយ​ ជនសង្ស័យ​មិន​គេង​ឡើ​យ​ ដោយ​ចុះមក​ក្រោម​មិនដឹង​តាំងពី​ពេលណា​នោះទេ ​ស្រាប់តែ​នៅវេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣​ខែ​ដដែល​ ជនសង្ស័យ​មក​ឡើង​ពោប​ពី​លើ​ខ្លួន​នាង​ ខណៈពេល​នាង​គេង​ផ្ងារ ​រួច​ចាប់​ទាញ​សារុង​ចេញ​ និង​ច្របាច់​ដោះ​នាង​ថើប​ញីញក់ ​ប៉ង​រំលោភ​ តែ​ប្តី​ភ្ញាក់​ដឹងខ្លួន​ទាន់ ​ឃើញ ​បាន​វាយ​នាង​ជា​ប្រពន្ធ​មួយ​កំផ្លៀង ​ទើប​នាង​ភ្ញាក់​ដឹងខ្លួន​ដែរ​ ខណៈនោះ​ជនសង្ស័យ​បាន​លើក​ខោ​រត់​គេចខ្លួនបាត់​។

​តាម​ប្រភពពី​ប្តី​នារី​រងគ្រោះ​ឲ្យ​ដឹងថា​ គាត់​បាន​វាយ​ប្រពន្ធ​១​កំភ្លៀង​ ព្រោះ​សង្ស័យថា​ប្រពន្ធ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បុរស​ជា​មិត្តភ័ក្ដិ​គាត់ ​ទើប​វាយ​ប្រពន្ធ​បែបនេះ​។

ក្រោយពេល​កើត​ហេតុ ​រហូតដល់​ម៉ោង​២​រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​ នារី​រងគ្រោះ ​និង​ប្តី​ បានមក​កាន់​ប៉ុស្តិ៍នគរបាល​រដ្ឋ​ទួល​សង្កែ​ទី​១​ ពេល​សមត្ថកិច្ច​សួរនាំ​ដឹងថា​ មិនមែន​កើត​ឡើ​ង​នៅ​ទឹកដី​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ ក៏​ប្រាប់​ឲ្យ​២​នាក់​ប្តី​ប្រពន្ធ​ទៅ​ប៉ុស្តិ៍នគរបាល​ឫស្សីកែវ​វិញ​ តែ​គេ​មិនបាន​ដឹងថា​ពីរ​នាក់​ប្តី​ប្រពន្ធ​ខាង​លើ​ទៅ​ដាក់ពាក្យ​បណ្តឹង​ដែរ​ឬ​អត់​នោះទេ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu