Ad Code

មេ​មិន​នៅ​ បង្កើត​រឿង​ធ្វើជា​ចោរប្លន់​ យកលុយ​អស់​ជិត​២​ម៉ឺន​ដុល្លារ



​ភ្នំពេញ ​៖ សមត្ថកិច្ច​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ ជា​បុគ្គលិក​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ​តាម​បណ្តឹង​ចោទ​របស់​តំណាង​ថៅកែ​ក្រុមហ៊ុន ពីបទ​រំលោភ​ទំនុកចិត្ត​ ប្រើល្បិច​លួច​យកលុយ​អស់​ជិត​២​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​ប្រាប់ថា លុយ​ទាំងនោះ​បាត់​ដោយសារ​ចោរ​មក​ប្លន់ ប៉ុន្តែ​ថៅកែ​មិន​ជឿ​។​

​ជនសង្ស័យ​ ឈ្មោះ ដឹក ទីន ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ក្នុង​បុរី​ពិភពថ្មី ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំ​ធ្នង់ ខណ្ឌ​សែន​សុខ មាន​មុខរបរ​បម្រើ​ការងារ​ជា​បុគ្គលិក​ក្រុមហ៊ុន អាយ​ប៊ី​ស៊ី មាន​ទីតាំងនៅ​សង្កាត់​ក្រាំងធ្នង់​។ ជននេះ ​ជា​ជន​ដែល​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ សង្ស័យ​ឆបោក​(​រំលោភ​ទំនុកចិត្ត​) ធ្វើឲ្យ​​បាត់​លុយរាប់​ម៉ឺន​ដុល្លារ​ខាងលើ​។​

​លោក លី ជូ​ងី អាយុ​៣១​ឆ្នាំ មុខរបរ​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​អាយ​ប៊ី​ស៊ី ដែលជា​អ្នកដើមចោទ បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​០១ ខែ​ឧសភា គាត់​បាន​ជាប់រវល់​ទៅ​ដើរលេង​លំហែ​កាយ​នៅ​ប្រទេស​ថៃ ដោយ​ឲ្យ​ឈ្មោះ ​ដឹក ទីន​ មើល​ការងារ​ខុសត្រូវ​ប្រមូល​លុយ​ជំនួស​មួយ​រយៈ​ខ្លី លុះ​ពេល​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​០៤​ឧសភា ដដែល ក៏​ស្រាប់តែ ជននេះ​ប្រាប់​ថា បាត់​លុយ​អស់​ចំនួន​
១៦.៨០០​ដុល្លារ ដោយសារ​ចោរប្លន់​។​

​លោក លី ជូ​ងី បាន​បញ្ជាក់ថា លោក​មិន​ជឿ​លើ​ករណី​ចោរប្លន់​នេះ​ទេ ពីព្រោះ​តែ​លោក​បាន​បើក​កាមេរ៉ា​សុវត្ថិភាព​នៅមុខ​ក្រុមហ៊ុន​មើលឃើញ​មាន​ភាពមិនប្រក្រតី​ ដូច្នេះ​វា​អាចជា​ការមិនពិត ជា​ការ​សំដែង ទើប​លោក​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​សិន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu