Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​ ​​ផ្តល់​ការអនុញ្ញាត​ជួសជុល​កែលំអ​លំនៅដ្ឋាន ដល់​អ្នកស្រុក​អង្គរ​ចំនួន​៨៥​គ្រួសារ​ នៅ​ខែមេសា ​ឆ្នាំ​២០១៩



សៀមរាប ​៖ ​អ្នកស្រុក​អង្គរ​ចំនួន​៨៥​គ្រួសារ បាន​ទទួល​ការអនុញ្ញាត​ឲ្យ​ជួសជុល​កែលំអ​លំនៅដ្ឋាន​ឡើងវិញ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ប្រភេទ ​នៃ​ការ​ជួសជុល​កែលំអ រួមមាន ជួសជុល​ ឬ​ប្ដូរ​ដំបូល ជួសជុល​ជញ្ជាំង ប្តូ​រ​សសរ ប្តូរ​ជណ្ដើរ ត​ សំយាប ក​ ឥដ្ឋ​ក្រោមផ្ទះ សាងសង់​បង្គន់​អនាម័យ ទ្រង់​មាន់ ចាក់​ដី ក្រោលគោ ទ្រុង​ជ្រូក ។​ល​។ និង​តម្រូវការ​ផ្សេងៗ​ទៀត​ដែល​ចាំបាច់​ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​។

ក្នុងចំណោម​អ្នកស្រុក​៨៥​គ្រួសារ​ ដែល​ទទួលបាន​ការអនុញ្ញាត​មាន ស្រុក​ប្រាសាទបាគង​ទទួល​បាន​ការអនុញ្ញាត​ចំនួន​៦​គ្រួសារ ស្រុក​អង្គរធំ ទទួល​បាន​ការអនុញ្ញាត​ចំនួន​៥​គ្រួសារ ស្រុក​ពួក ទទួល​បាន​ការអនុញ្ញាត​ចំនួន​៧​ករណី ក្រុង​សៀមរាប ទទួលបាន​កាត​អនុញ្ញាត​ចំនួន​៥២​គ្រួសារ និង​ស្រុក​បន្ទាយស្រី ទទួលបាន​ការអនុញ្ញាត​បាន​ចំនួន​១៥​គ្រួសារ​៕

​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu