ភ្នំពេញ ៖ យ៉ាងហោចណាស់មានទណ្ឌិតចំនួន ២៥២នាក់ បាន ធ្វើសំណើមកកាន់ក្រសួងយុត្តិធម៌ដើម្បីសុំ អនុគ្រោះទោសនាថ្ងៃពិសាខបូជា ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
តាមកម្មវិធីរបស់ក្រសួងយុត្តិធម៌ នៅវេលាម៉ោង១៤និង៣០នាទី រសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩ ខាងមុខនេះ នៅទីស្តីការក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការថ្នាក់ជាតិ នឹងដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើសំណើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី-ខេត្តគឺ ពន្ធនាគាររាជធានីខេត្តចំនួន ២២និងមណ្ឌលអប់រំកែប្រែចំនួន៣ ( ម១+ម៣+ម៤ ) ដើម្បីពិនិត្យមើលកិច្ចការលើកលែងទោស បន្ធូរបន្ថយទោស ដល់ទណ្ឌិតជនដែលបានកែប្រែកិរិយាមារយាទនៅអំឡុងពេលជាប់ពន្ធនាគារ។
មន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ទណ្ឌិតជនដែលបានស្នើអនុគ្រោះទោសក្នុងឱកាសពិធី បុណ្យពិសាខបូជាឆ្នាំនេះ មានទណ្ឌិតជនចំនួន២៥២នាក់ ក្នុងនោះមានស្ត្រីចំនួន១៦នាក់៕
Source: Kampuchea Thmey Daily
0 Comments